អ្នកភូមិកោះខ្សាច់ទន្លា ស្រុកស្អាង ភ្ញាក់ផ្អើលគ្រាដែលបាក់ច្រាំងទន្លេទាំងផ្ទាំងៗស្របពេលឃើញសាឡង់កំពុងបូមខ្សាច់

អ្នកភូមិកោះខ្សាច់ទន្លា ស្រុកស្អាង ភ្ញាក់ផ្អើលគ្រាដែលបាក់ច្រាំងទន្លេទាំងផ្ទាំងៗស្របពេលឃើញសាឡង់កំពុងបូមខ្សាច់

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០២៦ ប្រជាពលរដ្ឋភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ភ័យស្លន់ស្លោ ខណៈពួកគាត់ឃើញសាឡង់បូមខ្សាច់បណ្តាលឱ្យស្រុតបាក់ដីនៅមាត់ច្រាំងទន្លេ ស្រូបយកដីក្បាលកោះយ៉ាងគំហុក ដែលបណ្ដាលឱ្យដីជាប់មាត់ទន្លេបាក់ទាំងផ្ទាំងៗទៅដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែមករាឆ្នាំ២០២៦ ធ្វើឲ្យប្រជាពលរដ្ឌដែលមានលំនៅដ្ឌានតាមតំបន់នោះជ្រួលច្របល់ភ្ញាក់ផ្អើល សម្តែងការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ព្រោះខ្លាចបាត់បង់ដីចំការ និងដីផ្ទះសម្បែង។

ប្រជាពលរដ្ឌរស់នៅតំបន់ខាងលើនេះបានបន្តថា រាល់ថ្ងៃពួកគាត់បាន ឃើញសាឡង់បូមខ្សាច់ធំៗសម្រុកបូមនៅគៀកៗ និងកន្លែងស្រុតបាក់ច្រាំងនេះដែរ ប៉ុន្តែពួកគាត់មិនដឹងថាសាឡង់បូមខ្សាច់ទាំងនោះមានអាជ្ញាប័ណ្ណ ឬមានច្បាប់ ឬយ៉ាងណានោះទេ?

ទន្ទឹមនិងមានកណីនេះកើតឡើង ពួកគាត់ស្នើរសុំដល់អាជ្ញាធរស្រុក ខេត្ត និងមន្រ្តីរជំនាញពាក់ព័ន្ធជាពិសេសក្រសួងរ៉ែថាមពល សូមមេត្តាជួយចុះត្រួតពិនិត្យនិងអន្តរាគមន៍ផង៕

videocapture 20260102 175826 videocapture 20260102 175820 videocapture 20260102 175913 videocapture 20260102 175828 videocapture 20260102 175835 videocapture 20260102 175853

Scroll to Top