ប៉ូលិសក្រុងតាខ្មៅ ឃាត់ខ្លួនបានម្នាក់ ករណីហឹង្សាផ្អើលមាត់ស្ទឹងតាខ្មៅ កាលពីយប់ថ្ងៃឆ្លងឆ្នាំ បញ្ជូនទៅដាក់ពន្ធនាគារបានសម្រេចហើយ!

ប៉ូលិសក្រុងតាខ្មៅ ឃាត់ខ្លួនបានម្នាក់ ករណីហឹង្សាផ្អើលមាត់ស្ទឹងតាខ្មៅ កាលពីយប់ថ្ងៃឆ្លងឆ្នាំ បញ្ជូនទៅដាក់ពន្ធនាគារបានសម្រេចហើយ!

ខេត្តកណ្ដាល៖ គុកបានសម្រេច! ក្រុមក្មេងទំនើងដែលបង្កហិង្សានៅចំណុចមាត់ស្ទឹងតាខ្មៅកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ត្រូវបានឃាត់ខ្លួន០១នាក់នឹងកំពុងតែស្វែងរកបក្សពួកមកអនុវត្តច្បាប់បន្ថែមទៀត។ នេះបើតាមប្រភពពីមន្ត្រីគនរបាលក្រុងតាខ្មៅដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ។

ប្រភពបានបញ្ជាក់ថា ដោយអនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគន៍ល្បាត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជាក់ស្តែង ឃាត់បានជនសង្ស័យ១នាក់ឈ្មោះ ឈ្មោះ យូ គីរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខអគ្គិសនី រស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកបក្សពួក៦នាក់រត់គេចខ្លួនរួមមាន៖ ១-ឈ្មោះ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ផាស់អាប់ ៣-ឈ្មោះ ឡា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ៤-ឈ្មោះ អាបុី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៥នាក់រស់នៅ សង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ៥-ឈ្មោះ ណេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកដឹកជញ្ចូន រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រួមជាមួយវត្ថុតាងចាប់យកបានមានមួកការពារសុវត្ថិភាពចំនួន១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់៕

ប្រភពដដែលបានបញ្ជាក់ទៀតថា សូមបងប្អូនសហការផ្តល់ពត៍មានដល់សម្ថតកិច្ចក្រុងតាខ្មៅចំពោះកន្លែងដែលបក្សពួកគាត់រស់នៅ យើងខ្ញុំនឹងជូនជាសាគុណ! លេខទូរស័ព្ទទំនាក់ទំនង ប្រចាំបញ្ជា២៤ម៉/២៤ម៉ ០៩៧ ៧៧៨០០ ៥១ | ០៦៩ ៧៨០ ០៥១

photo 2026 01 01 18 42 02 960x580 photo 2026 01 01 18 42 06 960x580 photo 2026 01 01 18 42 04 1024x744 photo 2026 01 01 18 42 04 2 1024x803 photo 2026 01 01 18 42 03 2 1024x768 photo 2026 01 01 18 42 02 2 1024x757 photo 2026 01 01 18 42 05 2 photo 2026 01 01 18 42 05 1024x768

Scroll to Top