ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំមេព្រីង ចំនួន 999នាក់ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស 

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំមេព្រីង ចំនួន 999នាក់ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស 

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំមេព្រីង ស្រុកបាធាយ ចំនួន 999នាក់ ដែលត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំមេព្រីង ស្រុកបាធាយ ចំនួន 999នាក់ ស្ថិតនៅក្នុងមេព្រីង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួច ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ 

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ចំពោះបញ្ហាជំលោះព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ “ស្ងៀមស្ងាត់ តែមិននៅស្ងៀម” រហូតទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងល្បីរន្ទឺលើឆាកអន្តរជាតិ៕

fb img 1762243697363 fb img 1762243712684 fb img 1762243715219 fb img 1762243717534 fb img 1762243724962 fb img 1762243722487 fb img 1762243719940 fb img 1762243710014 fb img 1762243743343 fb img 1762243740470 fb img 1762243736609 fb img 1762243734046 fb img 1762243730035 fb img 1762243728017 fb img 1762243746032 fb img 1762243751206 fb img 1762243754033 fb img 1762243757528 fb img 1762243767636 fb img 1762243782183 fb img 1762243769603 fb img 1762243778715 fb img 1762243776309 fb img 1762243787668 fb img 1762243784713 fb img 1762243798824 fb img 1762243802683 fb img 1762243805119 fb img 1762243813278 fb img 1762243810695 fb img 1762243807495

Scroll to Top