ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ និងជាលា ក្រោមការដឹកនាំដោយ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០២ករណី នៅក្នុងស្រុកបាធាយ ។
តាមប្រភព ពីមន្ត្រីជំនាញបានបញ្ជាក់ថា ការចុះប្រតិបត្តិការ និងបង្ក្រាប ករណីខាងលើនេះ គឺបានអនុវត្តនៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលករណីទី១ ជំនាញបានរុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៥ដើម និងករណីទី២ បានប្រមូលឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ៤៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០១គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ៕


