អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យទីតាំងសាងសង់យ៉ាងគឃ្លើន លើដីចំណីមាត់ច្រាំងទន្លេមេគង្គ របស់លោកស្រី លន វត្តី នៅភូមិជ្រោយមេត្រីក្រោម

អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យទីតាំងសាងសង់យ៉ាងគឃ្លើន លើដីចំណីមាត់ច្រាំងទន្លេមេគង្គ របស់លោកស្រី លន វត្តី នៅភូមិជ្រោយមេត្រីក្រោម

ខេត្តកណ្ដាល៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានពីការសាងសង់សំណង់លើដីចំណីមាត់ច្រាំងទន្លេមេគង្គ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុកមុខកំពូល មេឃុំឬស្សីជ្រោយ បានចុះពិនិត្យមើលទីតាំងសំណង់ទប់ច្រាំងទន្លេ របស់លោកស្រី លន វត្តី ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យនោះ ស្ថានភាពជាក់ស្ដែង ទន្លេនៅចំណុចនោះ កោង និងមានដីដុះ ការសាងសង់ច្រាំងទន្លេ មានគម្លាតចម្ងាយពីដីកម្មសិទ្ធិ ១២ ម៉ែត្រ ចូលចំណីទន្លេ (ដីចំណីទន្លេនៅចំណុចនោះ បានរក្សាទុក ៥០ម៉ែត្រ) ប៉ុន្តែមិនបានអស់លើដីលយចេញ (ដីដុះចូលក្នុងទន្លេទេ) បើមើលតាមផែនទីលើអាកាស នៅរដូវប្រាំង ប្រៀបធៀបទីតាំង ពីចំណុចសាងសង់ទៅមាត់ទន្លេ នៅសល់ប្រមាណ ៣០ម៉ែត្រ បានដល់មាត់ទន្លេ ដោយមានដើមត្រែងដុះ។ ហើយបច្ចុប្បន្ននេះ ទីតាំងខាងលើ ពុំមានការសាងសង់ការដ្ឋាន ឬដំណើរការអ្វីឡើយ។

បើផ្អែកតាមការលើកឡើងរបស់លោក មេឃុំឬស្សីជ្រោយ ការសាងសង់ច្រាំងទន្លេ ទោះបីចូលដីចំណីទន្លេខ្លះពិតមែន តែគាត់មិនចង់បាននោះទេ គឺដើម្បីមានសោភ័ណ្ឌភាព និងការពារការបាក់ច្រាំង ដោយត្រូវសុំច្បាប់ជាធរមាន។

បន្ទាប់ពីចុះត្រួតពិនិត្យរួច ក្រុមការងារខេត្ត បានឱ្យមានការសាងសង់ច្រាំង ដើម្បីការពារការបាក់ដី ដោយតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញ ហើយត្រូវបើកចំហផ្ទៃដីចំណីទន្លេ សម្រាប់ជាសាធារណ: ។និងត្រូវរៀបចំលិខិត ឬប្រតិភូកម្មទៅមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងលើកយោបល់ជូនថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍសាងសង់ច្រាំងទន្លេ៕

fb img 1762241627888 fb img 1762241633718 fb img 1762241631141 fb img 1762241636250 fb img 1762241641562 fb img 1762241638905 fb img 1762241644189 fb img 1762241653957 fb img 1762241651210 fb img 1762241648237 fb img 1762241656530

Scroll to Top