ចៅហ្វាយក្រុងសិរីសោភ័ណវិលវល់ម្ដងថា អ្នកធំសម្បទានផ្លូវ,ម្ដងថា ដោះស្រាយតាមសំណូមពរ,កាន់តែប្រឹងបិ ទបាំងកាន់តែរហែក

ចៅហ្វាយក្រុងសិរីសោភ័ណវិលវល់ម្ដងថា អ្នកធំសម្បទានផ្លូវ,ម្ដងថា ដោះស្រាយតាមសំណូមពរ,កាន់តែប្រឹងបិ ទបាំងកាន់តែរហែក

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងការផ្សាយមួយបានឲ្យ ដឹងថា ចាប់តាំងពីលោក ស្រេង សុផល កាន់តំណែងជាអភិបាលក្រុងសិរីសោភ័ណមក ឃើញថាមានការរីកចំរើន ជាពិសេសកែលម្អក្រុងឲ្យមានសោភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ កសាងសមទ្ធិផលនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដោយលោកតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋជាប្រចាំ ដើម្បីចង់ដឹងពីសុខទុក្ខ ការលំបាក ខ្វះខាតយ៉ាងណាដើម្បីមានលទ្ធភាពជួយ និងរាយការណ៍បន្តដល់ថ្នាក់ ដឹកនាំ ។

(ហេតុអ្វីបានដឹងប្រជាពលរដ្ឋសូមអន្តរាគមន៍តាំងពីឆ្នាំ 2023 លោកមិនដោះស្រាយ?)

ជាក់ស្តែងថ្មីៗនេះ លោកបានដឹកនាំក្រុមការងារមូលដ្ឋានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងម្ចាស់ដី ក្នុងការបើកផ្លូវមួយខ្សែតាមសំណូមពររបស់ប្រជាពលរដ្ឋ ២០គ្រួសារ ដែលបានស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ៨ម៉ែត្រ ចាប់ពីចំណុចខាងត្បូងជាប់នឹងរបងអង្គការកុមារមេគង្គ រហូតដល់ផ្លូវឡើងទៅផ្លូវទ្រខ្មែរ ពី មុនមកទីតាំងនេះពុំមានផ្លូវឡើយ ហើយប្រជាពលរដ្ឋ និងម្ចាស់ដី ក៏បានស្ម័គ្រចិត្តបរិច្ចាគដី និងរុះរើរបងថ្មរឹង មាំដោយយកគ្រឿងចក្រវាកម្ទេចចោល ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ពិសេសសិស្សានុសិស្សចេញចូលទៅសាលារៀន។

ករណីដែលលោកចៅហ្វាយក្រុងឡើងនេះ ផ្ទុយពីអ្វីដែលប្រជាពលរដ្ឋសុំលោកចៅហ្វាយក្រុងធ្វើ អន្តរាគមន៍តាំង ពីឆ្នាំ 2023 មក ប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះឡើយ។ ទើបតែថ្មីៗនេះនៅពេលដែលរឿង រ៉ាវត្រូវបានធ្លាក់ដល់ដៃអ្នកកាសែត ទើបម្ចាស់គេហដ្ឋាននៃបណ្ដាជនអ្នកធំទាំងឡាយនោះ បានសម្រេចវ៉ៃរបងផ្ទះចោលហើយបើកផ្លូវឡើងវិញ។ នេះមិនគឺជាអ្វីដែលលោកចៅហ្វាយក្រុងលើកឡើងក្នុងបំណងជួយបិទបាំងចំណុចអវិជ្ជមានប្រុងលេបផ្លូវនៃបណ្ដាជនអ្នកធំនៅក្នុងក្រុងសិរីសោភ័ណ្ឌធ្វើរបងបិទផ្លូវនោះទេឬ?

ជាងអ្នកទៅទៀតបើតាមលោកផែង វណ្ណៈ ផ្លូវដែលប្រជាពលរដ្ឋស្នើសុំបើកតាំងពីឆ្នាំ 2023 មកនោះគឺមាននៅក្នុងប្លង់មេត្រឹមត្រូវដែលទទួលស្គាល់និងចេញដោយមន្ទីរដែលដីនគរូបនីយកម្មនិងសំណង់។ ហេតុអ្វី បានជាលោកអភិបាលក្រុង យល់ថា ជាដីចំការនិងជាសម្បទានរបស់អ្នកធំ ដើម្បីឲ្យប្រជាពលរដ្ឋបានផ្លូវប្រើទៅវិញ? វាមិនមែនជាចេតនាអ្នកធំប៉ុនប៉ងលេបផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋទេឬ? 

គេរង់ចាំ មើលស្ថាប័នជំនាញ ក្រសួងដែនដីនគររូបនីយ កម្មនិងសំណង់ចេញមកបំភ្លឺដើម្បីពន្លត់រឿងនេះថា តើនៅចំណុចដែលមានការតវ៉ារបស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ្ឌជាង 20 គ្រួសារនោះមានផ្លូវតាំងពីមុនដែរឬទេ? ឬជាការធ្វើសម្បទានរបស់អស់លោកអ្នកធំ ក្នុងក្រុងសិរីសោភ័ណ្ឌ? ឬមិនមែនដោយសារការតវ៉ារបស់ប្រជាពលរដ្ឋដែលត្រូវបានអ្នកកាសែតស្រែក? ឬក៏ជាថ្វី ដៃដ៏ជោគជ័យរបស់លោកអភិបាលក្រុង?៕

fb img 1761291896800 img 20251024 162247 963 img 20251024 162247 526 img 20251024 162247 516 img 20251024 162247 499 img 20251024 162247 504 img 20251024 162253 854 img 20251024 162253 018 img 20251024 162253 270 img 20251024 162253 099 img 20251024 162253 815

Scroll to Top