ពលរដ្ឋចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតទទួលអំណោយពីសមាគមយុវជនពន្លឺព្រះចន្ទ

ពលរដ្ឋចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតទទួលអំណោយពីសមាគមយុវជនពន្លឺព្រះចន្ទ

ខេត្តតាកែវ ៖ ថ្នាក់ដឹកនាំ សមាគមយុវជនពន្លឺព្រះចន្ទ បាននាំយកអំណោយសប្បុរសធម៍ដែលជាជំនួយរបស់សប្បុរសជនទៅជូនដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារដែលមានជីវភាពខ្វះខាត។

ព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមយុវជនពន្លឺព្រះចន្ទ ព្រមទាំងសហការី សប្បុរសជន បាននាំយកជំនួយសប្បុរសធម៍ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ១០ គ្រួសារក្នុងមូលដ្ឋាន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលមានសមាសភាពចូលរួម ÷

១. លោក គោរម្យ ដាឡា ប្រធាន ខុទ្ទកាល័យទី១៤
២. ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត
៣. លោក ណុប សុផាត អនុប្រធានសមាគមយុវជនពន្លឺព្រះចន្ទ
៤. លោក មន បុត្រ ប្រធានសមាគមសាខាខេត្ត តាកែវ
៥. លោក មួង ភារ័ត្ន សប្បុរសជន
៦. លោក ប៊ុន សុទ្ធា សប្បុរសជន
៧. លោក/លោកស្រី តំណាងរដ្ឋបាលស្រុក លោកមេឃុំ មេភូមិ សមាជិកភូមិ និង តំណាងពលរដ្ឋជួបការលំបាក ១០ គ្រួសារ ។

អំណោយដែលបានចែកជូនក្នុង០១គ្រួសារទទួលបាន ÷
១. អង្ករ ចំនួន ២៥ គីឡូក្រាម
២. មីខ្លាឃ្មុំ ចំនួន ០១ កេស
៣. ទឹកត្រី ចំនួន ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ ថវិកា ២ម៉ឺនរៀល

ក្នុងឪកាសនេះដែរ ឯកឧត្តម ម៉ៅ ស៊ីថា ចែករំលែកព័ត៌មានថ្មីៗជុំវិញស្ថានការនៅព្រំដែន ការអនុវត្តយុទ្ធសាស្ត្រដោះស្រាយវិវាទប្រកបដោយភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល និង បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល និង កុំធ្វើសកម្មភាពណាដែលផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់សេចក្តីសុខ សុវត្ថិភាពផ្ទាល់ខ្លួន និង សង្គមជាតិ៕

img 20251024 135205 224 img 20251024 135205 354 img 20251024 135205 438 img 20251024 135204 833 img 20251024 135204 805 img 20251024 135204 929 img 20251024 135205 431

Scroll to Top