អភិបាលស្រុកបូរីជលសារ ដឹកនាំកម្លាំងចំណុះគណៈបញ្ជាការឯកភាពស្រុកច្រកបាវខ្សាច់ទប់ទឹកកាត់បន្ថយការហូរច្រោះបាក់ផ្លូវ

អភិបាលស្រុកបូរីជលសារ ដឹកនាំកម្លាំងចំណុះគណៈបញ្ជាការឯកភាពស្រុកច្រកបាវខ្សាច់ទប់ទឹកកាត់បន្ថយការហូរច្រោះបាក់ផ្លូវ

ខេត្តតាកែវ៖ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពស្រុកចុះធ្វើសកម្មភាពច្រកខ្សាច់ដាក់បាវយកទប់ជើងទេផ្លូវថ្នល់កាត់បន្ថយការហូរច្រោះបាក់ផ្លូវ ខណៈទឹកជំនាន់នៅបន្តកើនឡើងក្នុងមូលដ្ឋានស្រុកមិនទាន់ថមថយ នៅចំណុចគល់ស្ពានឡតិ៍ទឹកត្រី និងគល់ស្ពានព្រែកក្រូច ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ 

ជាមួយគ្នានោះផងដែរ រដ្ឋបាលស្រុកបូរីជលសារបានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ អំពីស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើង និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងស្រុក។

ដូច្នេះដើម្បីធានាសុវត្ថិភាពដល់ការធ្វើចរាចរណ៍ និងដើម្បីការពារកុំឱ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរថែមទៀត រដ្ឋបាលស្រុកបូរីជលសារ សម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តដឹកធុនធំ និងរថយន្តធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។

រដ្ឋបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះមុខស្ថានភាពលិចលង់ និងហូរច្រោះនៃទឹកជំនន់នេះ។

ជាចុងក្រោយរដ្ឋបាលស្រុកបូរីជលសារសង្ឃឹមថា សាធារណជននឹងយោគយល់ និងចូលរួមអនុវត្តតាមការណែនាំនេះ រហូតដល់ស្ថានភាពទឹកស្រក៕

img 20251024 134159 786 img 20251024 134159 394 img 20251024 134159 681 img 20251024 134200 108 img 20251024 134159 601 img 20251024 134159 987

Scroll to Top