រាជរដ្ឋាភិបាលខិតខំចេញប្លង់ដីជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយវិវាទដីធ្លី,ប៉ុន្តែខេត្តតាកែវបែរជាកាន់តែមាន រឿង

រាជរដ្ឋាភិបាលខិតខំចេញប្លង់ដីជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយវិវាទដីធ្លី,ប៉ុន្តែខេត្តតាកែវបែរជាកាន់តែមាន រឿង

ខេត្តតាកែវ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ បានបើកយុទ្ធនាការគ្រប់បណ្ដាខេត្ត-ក្រុងធ្វើប្លង់ដីជូនពលរដ្ឋគ្រប់ ក្រុមគ្រួសារ ដើម្បីជាការរួមចំណែកយ៉ាងធំ ក្នុងការកាត់ បន្ថយបញ្ហាទំនាស់ដីធ្លី។ ផ្ទុយអំពីអ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលនោះ, នៅឯខេត្តតាកែវបញ្ហាទំនាស់ដីធ្លីហាក់មិនថមថយនោះទេ។ នោះគឺដោយសារ តែ

មន្ត្រីជំនាញ នៅតែជាដើមហេតុដែលបង្កឲ្យមានបញ្ហាឬថា កន្ទេលធំបន្លំដេក។

នៅឯស្រុកអង្គរបុរីខេត្តតាកែវ ក៏មានបញ្ហាដោយសារតែអាជ្ញាធរនិងស្ថាប័នជំនាញធ្វើការមិនម៉ត់ចត់ហើយឆ្លៀតកេងចំណេញពីលើប្រជាពលរដ្ឋទុនខ្សោយ។ រឿងថ្មីៗដែលកើតឡើងនៅឯស្រុកត្រាំកក់ ជាភស្តុតាងមួយទៀត និងករណីដែលកើតឡើងនៅភូមិថ្មី សង្កាត់រកាក្រៅក្រុងដូនកែវ..ក៏បានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមហ៊ុនដែលធ្វើរបងព័ទ្ធយកដីប្រឡាយ សាធារណៈរួមរបស់អ្នកភូមិនោះដែរ។ យ៉ាងណាក៏ដោយប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តតាកែវ ហាក់ដូច ជាមិនខ្វល់ខ្វាយ ឬយល់ ឃើញយ៉ាងណាចំពោះបញ្ហាដែលបានកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ។

ស្ទឹងស្លាគូស្ថិតក្នុងស្រុកត្រាំកក់ ក្រៅតែពីលោកកេត ម៉ៅអភិបាលស្រុក,លោកលន់ ហួត ប្រធានការិយាល័យភូមិ បាលស្រុកត្រាំកក់ និងជាប្រធានក្រុមចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធក្រុម ២ភូមិត្រពាំងពោធិ៍ឃុំជាងទង រួមជាមួយលោក នួន សុធា ប្រធានសុរិយោដីខេត្តតាកែវ គឺជាក្បាលម៉ាស៊ីនដឹកនាំបង្កើតប្លង់ដីខុសច្បាប់ ដើម្បីរំលោភយកដីចំណីស្ទឹងស្លាគូ។ តើករណីនេះគួរតែមានការស្រាវ ជ្រាវឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋបាន អស់មន្ទិលសង្ស័យដែរឬទេ?

បើតាមប្រជាពលរដ្ឋនៅតំបន់នោះ ដីចំណីស្ទឹងស្លាគូ ស្ថិតនៅស្រុកតាក់ត្រាំកក់ ខេត្តតាកែវ ត្រូវបានមន្ត្រីពីររូបខាងលើនេះ រួមគំនិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ដោយខុសច្បាប់ឲ្យបុគ្គលឯកជន យកទៅកាន់កាប់ធ្វើជាប្រយោជន៍ផ្ទាល់ ខ្លួន។

ជាមួយគ្នានេះដែរពលរដ្ឋភូមិថ្មី សង្កាត់រកាក្រៅ នាំគ្នាផ្ទុះការតវ៉ា រឿងក្រុមហ៊ុនរោងចក្រសាងសង់របងរំលោភយកដីប្រឡាយភ្លោះដីសាធារណៈរបស់រដ្ឋ,ដែលប្រការនេះធ្វើឲ្យអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ហើយផ្ដាំផ្ញើដល់លោកអភិបាលខេត្តតាកែវ និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួយអន្តរាគមន៍និងពិនិត្យមើលចំពោះករណីលោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្តតាកែវនោះផង។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុនបានដើររៀបទិញដី ដើម្បីសាង សង់រោងចក្រហើយបានរំលោភយកដីប្រឡាយភ្លោះនេះ អស់ប្រវែង១.៨០ ម៉ែត្រស្របតាមបណ្ដោយប្រឡាយដែលជាហេតុធ្វើឱ្យពលរដ្ឋជាច្រើន មិនអាចទទួលយកបាន ក៏បាននាំគ្នាមកតវ៉ា។ អ្នកភូមិបានបញ្ជាក់បន្ថែមថា ករណីនេះធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរពាក់ព័ន្ធរួចមកហើយ ដោយបានព្រមព្រៀងនឹងដករបងដែលបានធ្វើលយចូលចំណីប្រឡាយនេះចេញ។ ផ្ទុយទៅវិញ រហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញក្រុមជាងនៅតែបន្តសាងសង់របងដដែល ធ្វើឱ្យប្រជាពលរដ្ឋកាន់តែអស់ ជំនឿទៅលើអាជ្ញាធរនៅមូលដ្ឋាន ដោយសារតែអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យក្រុមជាងបន្តសាងសង់ដោយគ្មានការទប់ស្កាត់។

ដោយឃើញពីភាពអសកម្ម និងការមិនគោរពតាមសន្យាខាងលើប្រជាពលរដ្ឋទាំងអស់ ទទូចស្នើសុំ លោក វី សំណាង អភិបាលខេត្តតាកែវនិងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យ និងចាត់ វិធានការដោះ ស្រាយបញ្ហានេះជូនពួកគាត់ផង។ ជាងនេះទៅទៀតលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពិនិត្យមើលចំណាត់ការនានារបស់លោកប្រធានមន្ទីរនៅខេត្តតាកែវនេះផង មើលទៅហាក់ដូចជាចន្លោះប្រហោង ឬមួយក៏មានចេតនាក្នុងប្រការណាមួយ៕

fb img 1760414476638 img 20251013 095405 123 img 20251013 095127 304 img 20251014 110127 408 img 20251014 110127 026 img 20251014 110127 193 img 20251014 110127 030 img 20251013 095127 127 img 20251013 095126 713

Scroll to Top