ល្បែងស៊ីសងអនឡាញលាប់ឡើងវិញ រីកដូចផ្សិតនៅក្នុងទឹកដីខណ្ឌដូនពេញ

ល្បែងស៊ីសងអនឡាញលាប់ឡើងវិញ រីកដូចផ្សិតនៅក្នុងទឹកដីខណ្ឌដូនពេញ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះមានការកត់សម្គាល់ឃើញថាល្បែងស៊ីសងអនឡាញ បាននិងកំពុងរីកដុះ ដាលជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ស្របពេលនោះដែរមិនឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយ បារម្ភចំពោះកូនចៅនិងបញ្ហាសុខសុវត្ថិភាព,សន្តិសុខនៅក្នុងសហគមន៍។

 

ទីតាំងល្បែងស៊ីសងអនឡាញច្រើនកន្លែងទាំងនោះ ហាក់ដូចជាផ្គើនយ៉ាងខ្លាំងតាមរយៈការបើកចំហឲ្យប្រជាពលរដ្ឋក្មេង,ចាស់-ប្រុស,ស្រីបណ្ដើរគ្នាត្រសងចូលលេងយ៉ាងសប្បាយរីករាយ។ ជាមួយនោះគេសង្កេត ឃើញថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់ បី ដូចជាគ្មានចំណាត់ការទាល់តែសោះជាពិសេសលោកជា ខេមា អភិបាលខណ្ឌ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌបន្ធូរដៃឬធ្វើមិនដឹងមិនឮតែម្ដង។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋយល់ថា អាជ្ញាធរនិងសមត្ថកិច្ច ទទួលបាន លាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

 

ប្រភពខ្សិបឱ្យដឹងអំពីទីតាំងល្បែងស៊ីសងអនឡាញទាំង នោះមានដូចជា÷ទីតាំងទី១.នៅផ្ទះលេខ៣២ ផ្លូវលេខ ១៥កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ,ទី តាំងទី២.នៅផ្ទះលេខ១៨ ផ្លូវលេខ៤៧កែងផ្លូវលេខ ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក។ ទី តាំងទី៣,ទីតាំងល្បែងស៊ីសងតាមអនឡាញស្ថិតនៅផ្ទះល៣ខ៥៣A ក្បែរផ្លូវរថភ្លើង (ផ្លូវចូលវត្តនាគវ័ន្ត)សង្កាត់ស្រះចក។

ប្រភពខ្សិបថា មានទីតាំងជាច្រើនទៀតដែលកំពុងដំណើរការហាក់ដូចជាបើកចំហរមិនញញឹតសមត្ថកិច្ចនោះឡើយ។ បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុក្ខនិងសុវត្ថិភាពសាធារណៈ ។ ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ី សង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេងជា ប្រចាំរាល់ថ្ងៃ ហើយក៏ជាទីតាំងដែលប្រមូលផ្តុំទៅដោយក្មេងទំនើងផងដែរ។

ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិតដែលកំពុងរីករាលដល់នេះនេះប្រជាពលរដ្ឋសង្ឃឹមថា លោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។

រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

img 20251013 211117 407 img 20251013 211132 962 img 20251013 211140 439 img 20251013 211133 161 img 20251013 211117 436

Scroll to Top