ឯកឧត្តម ខូយ រីដា បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ នៅតាមតំបន់ទេសចរណ៍នានា

ឯកឧត្តម ខូយ រីដា បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ នៅតាមតំបន់ទេសចរណ៍នានា

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” ពិធីនេះប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រធានបទនៅឆ្នាំ២០២៥ នេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌។

ឯកឧត្តម ខូយ រីដា បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសត្រូវផ្ដោតលើការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានលក្ខណៈច្នៃប្រឌិត និងទាក់ទាញភ្ញៀវទេសចរ។

ពិធីនេះត្រូវបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានបន្សល់ទុកនូវការប្ដេជ្ញាចិត្តរួមគ្នាមួយក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាគោលដៅទេសចរណ៍គំរូមួយដែលមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

fb img 1760416326051 fb img 1760416322893 fb img 1760416336817 fb img 1760416339094 fb img 1760416343571 fb img 1760416355330 fb img 1760416349892 fb img 1760416346868 fb img 1760416358308 fb img 1760416361194 fb img 1760416363551 fb img 1760416385359 fb img 1760416376561 fb img 1760416372534

Scroll to Top