ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ ធី ម៉ាន់ ព្រះចៅអធិការវត្តនគរបាជ័យក្នុង ស្ថិតក្នុងស្រុកកំពង់សៀម

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ ធី ម៉ាន់ ព្រះចៅអធិការវត្តនគរបាជ័យក្នុង ស្ថិតក្នុងស្រុកកំពង់សៀម

កំពង់ចាម៖ ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះឧបជ្ឈាយ៍ប្រចាំស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តនគរបាជ័យក្នុង ដែលបានទទួលអនិច្ចធម្មកាល ពីថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង៤:១៨នាទីរសៀល ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា ដោយព្រះជរាពាធ ស្តិនៅក្នុងវត្តនគរបាជ័យក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយជាថ្នាក់ដឹកនាំវត្តនគរបាជ័យក្នុង សិស្សគណ កូនចៅទាំងអស់របស់ព្រះសព ព្រះចៅអធិការវត្តនគរបាជ័យក្នុង ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សាទំនុកបម្រុងដល់សិស្សគណ ពុទ្ធបរិស័ទ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងបានយកអស់កម្លាំងកាយ ចិត្ត ចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិ និងសាសនា បានរុងរឿងរីកចម្រើនតរៀងមក។

ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សូមឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ប្រគេនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះសព បាននិមន្តទៅកាន់បរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

fb img 1760076729876 fb img 1760076694390 fb img 1760076700899 fb img 1760076715362 fb img 1760076697725 fb img 1760076703395 fb img 1760076732706 fb img 1760076725720 fb img 1760076709604

Scroll to Top