ខេត្តតាកែវ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និង បង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូល រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។
តាមរយៈការខិតខំប្រឹកប្រែងទាំងអស់នេះបានធ្វើឱ្យកងរាជអាវុធហត្ថខេត្តតាកែវ មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការកសាងអភិវឌ្ឍន៍ និង ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ ។ ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវថ្មី បានសាងសង់រួចរាល់ប្រមាណ៤០% ហើយគិតមកត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ដែរថា អគារសេនាធិការដ្ឋាន
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថ្មី បានបុកគ្រឹះដំណេីរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការផ្ដួចផ្ដើមកសាង ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អនុវត្តការងារផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដែលមានទីតាំងនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕


