ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្គាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា រួមជាមួយក្រុមការងារ ក៏បានបន្តចុះពិនិត្យការសាងសង់លំនៅឋានថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕

fb img 1760088135929 fb img 1760088109102 fb img 1760088115500 fb img 1760088118842 fb img 1760088123780 fb img 1760088126063 fb img 1760088121149 fb img 1760088128394 fb img 1760088133138 fb img 1760088130841 fb img 1760088141270 fb img 1760088143987 fb img 1760088146288 fb img 1760088154815 fb img 1760088151830 fb img 1760088148347 fb img 1760088158657 fb img 1760088162630 fb img 1760088165733 fb img 1760088177664 fb img 1760088172764 fb img 1760088169159 fb img 1760088185025 fb img 1760088190167 fb img 1760088208564

Scroll to Top