ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្រក ស្រុកកំពង់សៀម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្រក ស្រុកកំពង់សៀម

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា មានស្រែស្រូវរបស់ប្រជាពលរដ្ឋសរុប ១៨ ហិកតា បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។ 

ក្នុងដំណើរអញ្ចើញចុះពិនិត្យដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានចាត់ឲ្យមន្ទីរកសិកម្ម សហសការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ឈ្មោះបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខាងលើ បញ្ជូនមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីខេត្តស្នើសុំការអន្តរាគមន៍ពីគណៈកម្មការគ្រប់គ្រងគ្រោះថ្នាក់ជាតិ៕

img 20251010 084337 324 img 20251010 084337 613 img 20251010 084337 308 img 20251010 084337 063 img 20251010 084337 324 img 20251010 084337 321 img 20251010 084337 613 img 20251010 084337 737 img 20251010 084337 155

Scroll to Top