ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ចំនួន២នាក់និងមន្ត្រីពាក់ព័ន្ធករណីបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់

ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ចំនួន២នាក់និងមន្ត្រីពាក់ព័ន្ធករណីបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ÷នៅយប់ថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។  មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖

១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 

២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ 

៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក  តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរៈសេនាតូច ៨៩១ ។ 

៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។

៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។ 

៦- លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរៈសេនាតូច ៨៩១ ។ 

៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ ) ។  

បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។  មន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន ៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ ។  មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

img 20251009 105028 332 img 20251009 105028 121 img 20251009 105028 160 img 20251009 105027 896 img 20251009 105028 304 img 20251009 105028 050 img 20251009 105027 685

Scroll to Top