ខេត្តកណ្ដាល÷ ប្រភពព័ត៌មានបានរាយការណ៍ថា សង្វៀនជល់មាន់របស់បងហេង ដែលមានកូនជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង បានដំណើរការជាធម្មតា នៅចំណុចមាត់បឹងមួយកន្លែងក្នុងឃុំក្រាំងយ៉ូវ។ ដោយសារឥទ្ធិពលរបស់កូននោះហើយទើបបងហេង អាចដំណើរ ការសង្វៀនជល់មាន់ដោយមិនញញើត។ រីឯអាជ្ញាធរស្រុកស្អាងក៏ចេះតែបិទភ្នែកឲ្យបងហេងដំណើរការជល់មាន់គ្រាន់បានកាហ្វេ,គុយទាវដែរទៅ។
ប្រភពពីអ្នកជល់មាន់ឲ្យដឹងថា សង្វៀនជល់មាន់១កន្លែងរបស់បងហេង នៅក្នងភូមិ-ឃុំ ក្រាំងយ៉ូវ កំពុងដំណើរ ការដោយគ្មានការមិនរំខានដល់សមត្ថកិច្ចស្រុកស្អាងអ្វីទេ។ បង ហេង មានឥទ្ធិពលជាមួយមន្ត្រីនគរបាលស្រុកស្អាងដោយសារកូនប្រុសដូច្នេះ ពួកគេចាប់ផ្ដើមដំណើរ ការយ៉ាងរីករាយ និងទំនុកចិត្ត ហើយទាក់ទាញការចាប់ អារម្មណ៍ ពីអ្នកនិយមចូលចិត្តលេងមាន់ជល់មកពីគ្រប់ ទិសទី។ អ្នកជល់មាន់ចូលចិត្តមកលេងសង្វៀនបងហេងព្រោះមើលទៅមានសុវត្ថិភាព។
បងប្អូនអ្នកជល់មាន់ទាំងឡាយ ហាក់មិនញញើតចំពោះសមត្ថកិច្ចនោះទេ ទំនងជាមានការទទួលខុសត្រូវប្រកប ដោយសុវត្ថិភាពពីម្ចាស់សង្វៀន។គេថាសង្វៀនជល់មាន់ របស់លោកហេងកំពុងបោះទីតាំងនៅមាត់បឹង១កន្លែងក្នុងភូមិ-ឃុំក្រាំងយ៉ូវ ដែលមានប្រជាប្រិយភាពក្នុងស្រុកស្អាង ដោយជល់មាន់ទើបតែដុះស្លែរ ហើយអាជ្ញាធរមើលទៅក៏មានមោទនភាពខ្លាំងណាស់ដែរ ទើបបានជាមិនបង្ក្រាប ? ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ក្បែរខាង បើទោះបីជាមិនសប្បាយចិត្តក៏មិនហ៊ានមាត់ក អ្វីដែរ។ រីឯអភិបាលស្រុកស្អាងបានត្រឹមថ្លែងអំណរគុណដល់អ្នកកាសែតដែលផ្ដល់ព័ត៌មាននេះ។
ប្រភពព័ត៌មានឲ្យបានឲ្យដឹងថា សង្វៀនជល់មាន់ខាង លើនេះ មិនមែន លោករស់ ចន្ថាអធិការនគរបាលស្រុកស្អាងមិនដឹងនោះទេ។ ក៏ប៉ុន្តែវាកើតឡើងបាន ដោយការ សម្របសម្រួល រវាងម្ចាស់ទីតាំងឬម្ចាស់សង្វៀនជាមួយសមត្ថកិច្ច តាមរយៈឥទ្ធិពលកូនប្រុសរបស់ម្ចាស់សង្វៀន។ បើអាជ្ញាធរចង់ចុះទៅចាប់ក៏មិនបាននោះដែរ។ ជាងនេះទៅទៀត ពេលដែលមានការផ្សព្វផ្សាយរួចហើយនោះ គេពិតជាជឿថា សមត្ថកិច្ចនឹងទាក់ទងទៅបង ហេង ដើម្បីឲ្យផ្អាកសកម្មភាព ហើយសមត្ថកិច្ច នឹងចុះត្រួតពិនិត្យរួចហើយប្រកាសថា គ្មានសង្វៀនជល់មាន់ទេ?!។
អាជ្ញាធរមានសមត្ថកិច្ចអាចប្រកាសថា គ្មានសង្វៀនជល់ មាន់របស់បងហេងនៅទីតាំងខាងលើនោះទេ ដោយសមត្ថកិច្ចគ្រាន់តែប្រាប់ម្ចាស់សង្វៀន ផ្អាកសកម្មភាពមួយ រយៈពេលខ្លីមុនទៅដល់។ យ៉ាងណាក៏ដោយគេមិនអាចបោកបញ្ឆោត ទឹកចិត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានបង្ហាញការពិតនោះបានទេ។ ជាងនេះទៅ ទៀត អ្នកដែលប្រព្រឹត្តទាំងសមត្ថកិច្ច ក៏ ដូចជាម្ចាស់សង្វៀនជល់មាន់ រួមជាមួយអ្នកជល់មាន់ផងគឺជាអ្នក ដឹងការពិតទាំងស្រុង៕


