ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd (នៅចោមចៅ)ដុតកម្ទេចក្រណាត់និងបានបំពុលខ្យល់

ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd (នៅចោមចៅ)ដុតកម្ទេចក្រណាត់និងបានបំពុលខ្យល់

ភ្នំពេញ÷ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។

ក្រសួង បរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ

-ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ

-ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

-ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន

-ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។

សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ និងករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួនដូចជា៖

– ឃើញមានសំណល់កម្ទេចក្រណាត់លាយផេះនៅមាត់ឡចំហាយ

– មានកន្លែងស្តុកកម្ទេចក្រណាត់ជាប់បន្ទប់ដាក់ឡចំហាយ

– ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលបានរកឃើញ សារធាតុ SO2=៧២០ppm។ បើប្រៀបធៀបជាមួយស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ SO2=៥០០ppm គឺមានប៉ារ៉ាម៉ែត្រកម្រិតលើសស្តង់ដា។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋក៏ដូចជាំអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណី មានការបំពុលបរិស្ថានខាងលើ។ ការចូលរួមសាមគ្គីគ្នា ពង្រឹងការអនុវត្តសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត តាម រយៈភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ បានកំពុងចូលរួមចំណែកអនុវត្តការងារគ្រប់ គ្រងបរិស្ថាន និងជួយលើកកម្ពស់សុខភាពបរិស្ថាននិងរបស់ប្រជាពលរដ្ឋ ស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

img 20251005 093918 243 img 20251005 093917 551 img 20251005 093917 924 img 20251005 093918 130 img 20251005 093917 452 img 20251005 093917 835 img 20251005 093917 679

Scroll to Top