កម្មករដឹកជញ្ជូនចំណីសត្វជិត៥០នាក់ ត្អូញត្អែរករណីថៅកែជនជាតិវៀតណាម ជិះជាន់កម្លាំងពលកម្ម

កម្មករដឹកជញ្ជូនចំណីសត្វជិត៥០នាក់ ត្អូញត្អែរករណីថៅកែជនជាតិវៀតណាម ជិះជាន់កម្លាំងពលកម្ម

ខេត្តកំពង់ស្ពឺ÷កម្មករដឹកជញ្ជូនចំណីសត្វក្នុងឃ្លាំងស្តុកមួយកន្លែងស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹងនៅសាលា ឃុំព្រះនិព្វានឲ្យជួយដោះស្រាយ ករណីថៅកែជិះជាន់កម្លាំងពលកម្ម របស់ពួកគាត់ជាកម្មករ។

ក្នុងបណ្ដឹងនោះ ក្រុមកម្មករសំណូមពរឱ្យថៅកែជាជន ជាតិវៀតណាមគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានច្បាស់លាស់ ជាពិសេសបញ្ហាម៉ោងពេល វេលាឲ្យបានត្រឹមត្រូវ,មិនត្រូវធ្វើអ្វីតាមអំពើចិត្ត ត្រូវថា ត្រូវដេញចោល,ដេញចេញតាមចិត្តរបស់ខ្លួន,មិនមាន ច្បាប់ទម្លាប់ត្រឹមត្រូវ..នោះទេ ?

សូមបញ្ជាក់ថា បើតាមការអះអាងរបស់កម្មករចំណីសត្វនោះបានបញ្ជាក់ប្រាប់អ្នកកាសែតថា ថៅកែមិនបាននៅ ក្នុងប្រទេសកម្ពុជាទេគឺនៅតែមេការអ្នកទទួលខុសត្រូវជាអ្នកគាបទៅលើកម្មករ។

តាមការបញ្ជាក់ជាច្រើនទៀតថា ការដឹកសម្ភារៈចំណី សត្វនេះគឺយកមកពីក្រៅប្រទេសមិនដឹងយកពីប្រទេសណាមកទេយកមកលាក់ទុកនៅក្នុងឃ្លាំងនេះជាច្រើនរាប់ម៉ឺនបាវដូចរោងចក្រមួយទៅហើយ,ហើយក៏គ្មានយីហោ ច្បាស់លាស់នោះដែរ។ ឃ្លាំងនេះស្ថិតនៅក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់របស់កម្មករបានឱ្យដឹងថា មានជនជាតិបរទេសនៅក្នុងរោងចក្រជាជនជាតិវៀតណាមជាច្រើននាក់ ដែលបានដឹកជញ្ជូនមកពីក្រៅប្រទេសក៏មិនមែនតែមួយកន្លែងនេះដែរគឺមានច្រើនកន្លែងទៀត។

តើដឹកជញ្ជូននេះបានបង់ពន្ធឬមានលិខិតស្នាមត្រឹមត្រូវដែរឬទេ? អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមេការនៅទីនោះបានឡើយ។ យ៉ាងណាក៏ដោយក្រុមកម្មករស្នើឲ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលឃ្លាំង នៅទីតាំងខាង លើនិងជាពិសេសមន្ទីរការងារខេត្តកំពង់ស្ពឺ ចុះមើលពីបែបបទការងារផង៕

img 20251001 085720 918 img 20251001 085559 416 videocapture 20251001 085548 videocapture 20251001 085537 img 20251001 085559 767 img 20251001 085559 222

Scroll to Top