ការដ្ឋានបូមខ្សាច់ទ្រង់ទ្រាយធំអត់ច្បាប់១កន្លែងនៅខេត្តកំពង់ឆ្នាំង ធ្វើសកម្មភាពដឹកជញ្ជូនតាមរថភ្លើងទៅខេត្តព្រះសីហនុ

ការដ្ឋានបូមខ្សាច់ទ្រង់ទ្រាយធំអត់ច្បាប់១កន្លែងនៅខេត្តកំពង់ឆ្នាំង ធ្វើសកម្មភាពដឹកជញ្ជូនតាមរថភ្លើងទៅខេត្តព្រះសីហនុ

ខេត្តកំពង់ឆ្នាំង៖ វាជារឿងដែលគួរឱ្យពិបាកយល់ដែលអាជ្ញាធរ និងស្ថាប័នជំនាញខេត្តកំពង់ឆ្នាំង បណ្ដែតបណ្ដោយ ឲ្យការដ្ឋានបូមខ្សាច់ដ៏ធំ១កន្លែង ធ្វើសកម្មភាពហើយធ្វើកិច្ចសន្យាច្រើន លើកច្រើនសារ ប៉ុន្តែទីតាំងនេះនៅតែបន្តធ្វើដដែល។ ជាងនេះទៅទៀត ខ្សាច់នោះមិនមែនសម្រាប់បម្រើ សេចក្តីត្រូវការនៅក្នុងខេត្តនោះទេ។ ផ្ទុយទៅវិញសម្រាប់ដឹកជញ្ជូនចេញក្រៅខេត្តទៀតផង។

ប្រភពរាយការណ៍ថា ការដ្ឋានបូមខ្សាច់ទ្រង់ទ្រាយធំមួយកន្លែងអត់ច្បាប់ត្រូវបានអាជ្ញាធរចុះ ធ្វើកិច្ចសន្យាបិទមិនឲ្យធ្វើសកម្មភាពបន្តទៀតនៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២៥ នេះ។ ប្រភពថា ការដ្ឋានបូមខ្សាច់មួយកន្លែងសង្ស័យថា មិនមានច្បាប់អនុញ្ញាតបានធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូន យ៉ាងអាណាធិបតេយ្យស្ថិតនៅចំណុច អូរលេងតេង ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ ខ្សាច់ដែលបានបូមហើយដឹកជញ្ជូនយកមកស្តុប នៅចំណុចស្លាតច្រកបេធំរួចហើយស្ទូចដោយគ្រឿងចក្រចំនួន២គ្រឿង លើកដាក់លើបារុងរទេះភ្លើងរាប់ពាន់ម៉ែត្រគូប នៅយប់ថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2025 ។

មន្ត្រីរដ្ឋបាលស្រុកទឹកផុសបានអះអាងថា ការដ្ឋានបូមខ្សាច់នេះមានម្ចាស់ឈ្មោះគង់ ម៉ៃ រស់នៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស។ មន្ត្រីនានានៃរដ្ឋបាលស្រុកទឹកផុសអះអាងស្រដៀងគ្នាថា ការដ្ឋានបូមខ្សាច់ខាងលើនេះមិនមានច្បាប់ទម្លាប់នោះឡើយ។ យ៉ាងណា ក៏ដោយ បើតាមមើលទិដ្ឋភាពជាក់ស្ដែង ទីតាំងការដ្ឋានបូមខ្សាច់នេះមានទំហំធំគួរសម ដែលមិនសមនឹងអត់ ច្បាប់ទម្លាប់នោះទេ។

ករណីដឹកជញ្ជូនខ្សាច់ខាងលើនេះអ្នកសារព័ត៌មានបានសួរទៅអ្នកបើកបររថភ្លើងប្រាប់ថា ខ្សាច់ទាំងនេះដឹកយកទៅខាងខេត្តព្រះសីហនុ។ គេមិនដឹងថាតើខ្សាច់ដែលដឹកចេញពីទីតាំងខាងលើនេះនឹងបញ្ចប់គោលដៅត្រឹមខេត្តព្រះសីហនុ ឬក៏ត្រូវដឹកតាមកប៉ាល់ចេញទៅក្រៅប្រទេសឬយ៉ាងណានោះទេ?

ពាក់ព័ន្ធនឹងកន្លែងបូមខ្សាច់ខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ សូមមន្ត្រីពាក់ព័ន្ធ នឹងជំនាញមេត្តាចុះពិនិត្យមើលផង៕

img 20250930 200636 143 img 20250930 200706 349 img 20250930 200623 207 img 20250930 200622 913 img 20250930 200622 806 videocapture 20250930 200555 videocapture 20250930 200609 videocapture 20250930 200602

Scroll to Top