ឯកឧត្ដម អ៊ុន ចាន់ដា ផ្តល់រង្វាន់លើកទឹកចិត្ត និង អាហារូបករណ៍សិក្សាចំនួន០៦កន្លែង ដល់សិស្សនិទ្ទេស Aចំនួន ២៦នាក់នៅក្រុងកំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់ដា ផ្តល់រង្វាន់លើកទឹកចិត្ត និង អាហារូបករណ៍សិក្សាចំនួន០៦កន្លែង ដល់សិស្សនិទ្ទេស Aចំនួន ២៦នាក់នៅក្រុងកំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងបានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និង សិស្សមាន ពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៦នាក់ នៅក្នុងក្រុងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា នេះជាការលើកទឹកចិត្ត ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សាសិស្សានុសិស្ស ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ផ្ដល់រង្វាន់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង និងថវិកាម្នាក់ ១លានរៀល សម្ភារៈសិក្សានិងអាហារូបករណ៍សិក្សាចំនួន០៦កន្លែង ។

ក្នុងនោះសិស្សមាន ពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន៦នាក់ នៅក្នុងក្រុងខេត្តកំពង់ចាមក្នុង០១នាក់ ទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង ថវិកាម្នាក់ ២លានរៀល សម្ភារៈសិក្សា និងអាហារូបករណ៍សិក្សាចំនួន០១កន្លែង ផងដែរ។  

ឯកឧត្ដម អ៊ុន ចាន់ដា ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ក្នុងនាមក្មួយៗ ដែលជាទំពាំងស្នងឫស្សី និងជាយុវជនបន្តវេន នាថ្ងៃអនាគត គឺត្រូវធ្វើខ្លួនឲ្យបានល្អប្រសើរ និងប្រកាន់នូវគោលជំហររឹងមាំ ដើម្បីជាសសរទ្រូងសម្រាប់គ្រួសារ និងសង្គមជាតិ ជាពិសេសត្រូវចាប់យកជំនាញអ្វីមួយឲ្យបានច្បាស់លាស់ ជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជម្នះ១កម្រិត ដូច្នេះជំហានបន្ទាប់ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្តមសិក្សា និងការបញ្ចប់ការសិក្សា មានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត ដើម្បីទៅជួយអភិវឌ្ឍន៍ស្រុកភូមិកំណើតរបស់យើង ។

បើតាមលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថាក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៣៥៦១នាក់ លទ្ធផលមានបេក្ខជនប្រឡងជាប់ ចំនួន ៧៧៥០នាក់ ស្មើនឹង ៨២,៨២% និងមានបេក្ខជននិន្ទេសAចំនួន១៤១នាក់ក្នុងនោះស្រី ៦៨នាក់៕

fb img 1759233750612 fb img 1759233755834 fb img 1759233758593 fb img 1759233766183 fb img 1759233763768 fb img 1759233761717 fb img 1759233753072

Scroll to Top