ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងធូរស្រាលឡើងវិញហើយក្រោយមេឃស្រឡះ

ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងធូរស្រាលឡើងវិញហើយក្រោយមេឃស្រឡះ

ខេត្តបាត់ដំបង៖ បើទោះបីទឹកក្នុងស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងរហូតលើសកម្រិតប្រកាសអាសន្នកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះក៏ដោយ តែនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ទឹកបានថមថយស្រកទៅ វិញជាបណ្ដើរៗ បន្ទាប់ពីមេឃនៅឯក្បាលស្ទឹងចាប់ផ្ដើមស្រឡះ និងមិនមានភ្លៀងធ្លាក់បន្តទៀត។

តាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ជាទូទៅទឹកស្ទឹងសង្កែដែលឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្ន គឺនៅត្រឹម ១៣,៧០ ម៉ែត្រ ប៉ុន្តែកាលពីព្រឹកថ្ងៃទី២កញ្ញា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ ១៣,៧៦ ម៉ែត្រ ដែលលើសពីកម្រិតប្រកាសសន្ន ធ្វើឲ្យផ្លូវថ្នល់ និងស្រែចំការមួយចំនួននៅក្នុងស្រុកឯកភ្នំ ត្រូវបានលិចលង់ ដោយសារតែកម្ពស់ទឹកខ្លាំងដូច្នេះទ្វារទឹកទំនប់កង្ហត និងទ្វារទឹកទំនប់សាលាតាអន ត្រូវបានបើកព្រមគ្នា ដើម្បីជៀសវាងការបាក់ដោយកម្លាំងទឹករុញច្រាន។

លុះវេលាម៉ោង ៥ល្ងាចថ្ងៃដដែល សន្ទុះទឹកកាន់តែកើន ឡើង រហូតជិតដល់១៤ម៉ែត្រ ដែលតម្រូវឲ្យរដ្ឋបាលខេត្តចេញសេចក្តីប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុង ប្រយ័ត្នឲ្យបានខ្ពស់ រីឯប្រជាពលរដ្ឋដែលរស់នៅក្នុងផ្សារ និងជាចំណុចទាប ក៏មានការព្រួយបារម្ភព្រោះនៅពេលទឹកជំនន់ម្ដងៗ ទឹកតែងតែហូរតាមប្រព័ន្ធលូ ចូលទៅ តាមផ្លូវនានានៅក្នុងផ្សារមួយចំនួនដែលមាននីវ៉ូទាប។

ប៉ុន្តែផ្ទុយទៅវិញទឹកបានស្រកនៅពេលយប់ ដែលធ្វើឲ្យពួកគាត់អស់ក្តីបារម្ភរីឯអ្នកដែលរស់នៅតាមបណ្ដោយ ស្ទឹងសង្កែ ក៏បានចូលទៅរស់នៅតាមផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីភៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបណ្ដោះ អាសន្នតាមការណែនាំពីរដ្ឋបាលខេត្ត ព្រោះតែសន្ទុះទឹក ឡើងលឿនខ្លាំងពេក៕

fb img 1756866455443 fb img 1756866457733 fb img 1756866459921 fb img 1756866462402 fb img 1756866464974 fb img 1756866473350 fb img 1756866470503 fb img 1756866467486

Scroll to Top