សំណង់រឹងមាំចូលទន្លេមេគង្គ ក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ទាញការចាប់អារម្មណ៍ពីទង្វើខុសច្បាប់ប្រទេស

សំណង់រឹងមាំចូលទន្លេមេគង្គ ក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ទាញការចាប់អារម្មណ៍ពីទង្វើខុសច្បាប់ប្រទេស

ខេត្តកណ្តាល÷ សំណង់រឹងមាំខ្នាតយក្ស១កន្លែងកំពុងដំណើរការសាងសង់នៅចំណុចភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមិន ដឹងថា សំណង់រឹងមាំនេះ មានច្បាប់ទម្លាប់ ឬមិនមាននោះទេ ? ប្រជាពលរដ្ឋរស់នៅជិតនោះ មើលឃើញអំពីសំណង់សង់លយចូលទន្លេមេគង្គ ដែលគេសន្និដ្ឋានថាជាទង្វើខុសច្បាប់។ ដូច្នេះអាជ្ញាធរនិងស្ថាប័នជំនាញគួរពិនិត្យមើលនិងចេញសេចក្តីបំភ្លឺជូនប្រជាពលរដ្ឋ ហើយថា បើសំណង់នេះស្របច្បាប់ ដូច្នេះ បើប្រជាពលរដ្ឋក្រី ក្រលើកបង្គោល១ដើមចូលមាត់ទន្លេ កុំតក់ក្រហល់ទៅបង្ក្រាបអី?។

ក្រុមអ្នកកាសែតដែលបានមើលឃើញទិដ្ឋភាពផ្ទាល់សកម្មភាពនៃការសាងសង់ បានសង់លយចូលទៅក្នុងទន្លេមេគង្គ ខណៈរដ្ឋអំណាចនៃរដ្ឋបាលសាលាស្រុកមុខកំពូលមិនខ្ចីឆ្លើយតបនិងសំណួររបស់អ្នកកាសែត។ប្រជាពលរដ្ឋមានលំនៅឋាន ជិតសំណង់រឹងដ៏មាំមហិមានេះនិយាយថា បើគ្មានការគុបគិតជាប្រព័ន្ធរវាងអាជ្ញាធរដែនដីនិងស្ថាប័នជំនាញជួយលាក់បាំងទេនោះ សំណង់នេះមិនអាចដំណើរការបានដោយរលូនស្ទើររួចរាល់យ៉ាងដូច្នេះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញសំណង់រឹងមាំ ខាងលើនេះ បានលើកឡើងថា សំណង់នេះបានសាងសង់អស់រយៈពេលជាយូរខែមកហើយ គេមិនដែលឃើញអាជ្ញាធរឃុំឬស្សីជ្រោយ ជាពិសេសអាជ្ញាធរស្រុកមុខកំពូលក៏ដូច ជាស្ថាប័នជំនាញចុះមកត្រួតពិនិត្យបញ្ហាបច្ចេកទេស នៃការសាងសង់នោះទេ។មានន័យថា មិនឃើញសមត្ថកិច្ច ជំនាញនិងអាជ្ញាធរដែនដីណា ហ៊ានចុះទៅអើតឈ្ងោក មើលសំណង់នេះឡើយ។

ករណីសំណង់រឹងមាំខាងលើនេះ គេមិនដឹងថា តើម្ចាស់សំណង់ បានសុំច្បាប់ការសាងសង់ ទៅមន្ទីរជំនាញខេត្តកណ្ដាល ជាពិសេសក្រសួងពាក់ព័ន្ធហើយឬនៅនោះទេ? ទោះជាយ៉ាងណាក៏ដោយ សំណង់រឹងមាំបែបនេះ សង់រំលោភចូលចំណែកទន្លេមេគង្គ បើទោះជាមាន ច្បាប់ ក៏មើលទៅទើសភ្នែកប្រជារាស្រ្តទូទាំងប្រទេស។ បើប្រជារាស្ត្រក្រីក្រវិញ គ្រាន់តែលើកបន្តុបសសរ១ដើម អាជ្ញាធរមានសមត្ថកិច្ច,ស្ថាប័នជំនាញមកដល់ភ្លាម។

ចំពោះករណីនេះ ចៅហ្វាយស្រុកមុខកំពូល លោក យីយ៉េន មិនខ្ចីឆ្លើយតបជាមួយនិងអ្នកកាសែត បន្ទាប់ពីលោកបានមើលសារតាមបណ្ដាញសង្គមរួច។ ករណីនេះស្ថាប័នជំនាញផ្សេងទៀតក៏ដូចជារដ្ឋបាលខេត្តកណ្ដាល មេត្តាបំភ្លឺជូនប្រជារាស្រ្តទូទាំងប្រទេសឲ្យបានដឹងផង។ ពីព្រោះអាជ្ញាធរស្រុកមុខកំពូល មិនឆ្លើយតប គឺមិនបំភ្លឺជូនប្រជារាស្រ្តទេ៕

img 20250903 091444 413 img 20250903 091444 776 img 20250903 091444 902

 

Scroll to Top