គយខេត្តត្បូងឃ្មុំ ឃាត់រថយន្តដឹកទំនិញទាំងកណ្ដាលយប់ធ្វើឲ្យថៅកែជនជាតិចិនមិនសប្បាយចិត្ត

គយខេត្តត្បូងឃ្មុំ ឃាត់រថយន្តដឹកទំនិញទាំងកណ្ដាលយប់ធ្វើឲ្យថៅកែជនជាតិចិនមិនសប្បាយចិត្ត

ខេត្តត្បូងឃ្មុំ÷ មន្ត្រីគយនៅខេត្តត្បូងឃ្មុំដូចជាមិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយថាតើទំនិញនោះបង់ពន្ធឬមិនបង់ពន្ធ។ ទង្វើបែបនេះនាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នក រកស៊ីពិសេសវិនិយោគទុនដែលនាំទំនិញចូល។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នករកស៊ីដឹកជញ្ជូន ទំនិញឆ្លងកាត់ខេត្តត្បូងឃ្មុំ បានបង្ហើបករណីមន្ត្រីគយនៅខេត្តត្បូងឃ្មុំឃាត់រថយន្តពេលកំពុងដឹកទំនិញជាប្រភេទ គ្រឿងសំណង់សម្រាប់តុបតែងផ្ទះ កាលពីម៉ោង១យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

មន្ត្រីគយដែលចុះចាប់រថយន្តបានប្រាប់ទៅម្ចាស់រថយន្តថា ទំនិញដែលដឹកនោះ មានទំនិញខ្លះមិនបានវាយផ្លាកបញ្ជាក់ពីការបង់ពន្ធ។

តែម្ចាស់ទំនិញដែលជាជនជាតិចិន បានអះអាងថា ទំនិញរបស់ខ្លួនមានច្បាប់ទម្លាប់ និងបានបង់ពន្ធត្រឹមត្រូវ ដូចបានភ្ជាប់មកជាមួយក្នុងលិខិត។

បុរសជាអ្នកបើកបរ ក៏បានជម្រាបពីសម្តីមន្ត្រីគយគ្រោតគ្រាត រហូតព្រមានវាយខ្នោះ ដោយខ្លួនគ្រាន់តែលើកពីហេតុផលមួយចំនួន។

នេះជាការផ្តល់ព័ត៌មានរបស់អ្នកដឹកជញ្ជូន ដោយឡែកមន្ត្រីគយនៅខេត្តត្បូងឃ្មុំមិនទាន់បានបញ្ជាក់អំពីមូលហេតុ ដែលនាំដល់ការឃាត់រថយន្តនេះនៅឡើយទេ។

នៅក្នុងបរិបទបច្ចុប្បន្ននេះគួរតែរួមគ្នាលើកតម្កើងភាពត្រឹមត្រូវ ដើម្បីបរិយាកាសនៃការរកស៊ីនៅកម្ពុជាកាន់តែល្អប្រសើរ។ប៉ុន្តែទង្វើរបស់មន្ត្រីគយនៅខេត្តត្បូងឃ្មុំធ្វើឲ្យអ្នករកស៊ីរកាំចិត្ត៕img 20250831 160942 051 img 20250831 160942 119 img 20250831 161852 729 img 20250831 160942 174

Scroll to Top