សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើឱ្យខូចខាតនិងគំរាមកំហែងថានិងសម្លាប់ឪពុកបង្កេីត

សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើឱ្យខូចខាតនិងគំរាមកំហែងថានិងសម្លាប់ឪពុកបង្កេីត

ខេត្តកណ្ដាល ៖ សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ខ្លួនជន សង្ស័យភ្លាមៗ ក្រោយពីធ្វើឲ្យខូចខាតដោយចេតនានិងគំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះត្រូវជាឪពុក បង្កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាឪពុកឈ្មោះ អែល អូន អាយុ៨៧ ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ ចិនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។

ជនសង្ស័យជាកូនបង្កើត ឈ្មោះ អន គឹមលាង ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយពង អង្ក្រង សង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យករួមមាន÷,កាំបិតប៉័ងតោដងឈើ១ដើមនិង កាំបិតចុងស្រួចដងឈើ១ ដើម។

បេីតាមការបំភ្លឺរបស់ជនរងគ្រោះត្រូជាឪពុកបង្កើត បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យក្រោយពីផឹកស្រានិងប្រើប្រាស់ថ្នាំញៀនរួច មានសភាពបែកហើយបានមកអុកឡុករករឿងអ្នកផ្ទះវាយបំបែកផើងផ្កា ទូរទឹកកកនិងកាន់កាំបិតប៉័ងតោ,កាំបិតចុងស្រួច ស្រែកគំរាមប៉ុនប៉ងរកសម្លាប់ជនរងគ្រោះ និងអ្នករស់នៅក្នុងផ្ទះថែមទៀតផង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កោះអន្លង់ចិន ដើម្បីចុះឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនិងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពធ្វើឲ្យខូចខាតដោយ ចេតនានិងគំរាមកំហែងថានឹងសម្លាប់ ទៅលើជនរង គ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕fb img 1756634638274 fb img 1756634642594 fb img 1756634651093 fb img 1756634655109 fb img 1756634658772

Scroll to Top