រដ្ឋបាលស្រុកខ្សាច់កណ្ដាលរកឃើញរណ្ដៅដី លោក ហ័ង ត្រឹមត្រូវស្របច្បាប់ បន្ទាប់ពីគេហទំព័រមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត

រដ្ឋបាលស្រុកខ្សាច់កណ្ដាលរកឃើញរណ្ដៅដី លោក ហ័ង ត្រឹមត្រូវស្របច្បាប់ បន្ទាប់ពីគេហទំព័រមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត

ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃអាទិត្យទី៣១ខែសីហា ឆ្នាំ ២០២៥លោកអែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់ កណ្ដាល,លោកស្រេង ម៉េងប័ន ជំទប់ទី១ឃុំព្រះប្រសប់, សហការីរួមជាមួយនិងម្ចាស់ការដ្ឋានរណ្ដៅដីបានចុះពិនិត្យមើលសកម្មភាពនៃការជីកយកអាចម៍ដី បន្ទាប់ពីមានការចុះផ្សាយពីបណ្ដាញសារព័ត៌មានមួយចំនួនដែលចោទប្រកាន់ថាដីបឹងរបស់រដ្ឋត្រូវឈ្មួញជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ។

តាមការពិនិត្យជាក់ស្ដែងការដ្ឋានជីកយកអាចម៍ដីនេះបានធ្វើឡើងស្របតាមច្បាប់និងមានអាជ្ញាប័ណ្ណត្រឹម ត្រូវ,យោង តាមអាជ្ញាប័ណ្ណអាជីវកម្មរណ្ដៅដីរបស់លោកហ័ង ដែលមានសុពលភាពចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

គេសង្កេតឃើញថារណ្ដៅដីចល័តរបស់លោកហ័ងមានអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់សេវាកម្មជីកដីនិងរណ្ដៅដីចល័តដែលមានសុពលភាពនៅឡើយ។ ការប្រកបអាជីវកម្មអាចម៍ដីនេះស្ថិតនៅក្នុងដីឯកជនផ្ទាល់ ខ្លួនចំនួន២ទីតាំងដោយក្នុង១ទីតាំងមានទំហំប្រមាណ ១០គុណនិង២០ម៉ែត្រនិងទីតាំងទី២មានទំហំ១០គុណនឹង២០ម៉ែត្រដូចគ្នា។

តាមការពិនិត្យឃើញថា ម្ចាស់ការដ្ឋានមានបង្កាន់ដៃវាស់វែងក្បាលដីទំហំជាង៧ហិចតា។

លោកស្រេងម៉េងប័ន ជំទប់ទី១ក្រុមប្រឹក្សាឃុំព្រះប្រសប់បានឲ្យដឹងថា ទីតាំងដីខាងលើនេះជារបស់ឈ្មោះ ហ័ងដែលបានទិញពីប្រជាពលរដ្ឋហើយបានធ្វើអាជីវកម្មពិត ប្រាកដស្របទៅតាមអាជ្ញាប័ណ្ណ។

ក្រោយពីបានពិនិត្យទីតាំងរណ្តៅដីរបស់លោកហ័ង រួច មកលោកអភិបាលរងស្រុកខ្សាច់កណ្ដាលនិងជាប្រធានក្រុមការងារតំណាងលោកចេង ឌីណា អភិបាលស្រុកបានមានមតិណែនាំឲ្យម្ចាស់ការដ្ឋានដំណើរ ជីកយកអាចម៍ដីត្រូវគោរពតាមគោលការណ៍និងប្រកាសរបស់

ក្រសួងរ៉ែនិងថាមពលនិងអាជ្ញាធរស្របទៅតាមបទដ្ឋានបច្ចេកទេសនិងការណែនាំដើម្បីអនុវត្តអាជីវកម្មស្រប តាមបទដ្ឋានគតិយុត្តិ៕img 20250831 100700 527 img 20250831 113921 534 img 20250831 113920 941 20250831 092534 img 20250831 114613 610 img 20250831 113941 537 20250831 095101

Scroll to Top