ឯកឧត្ដម គួច ចំរើន អញ្ជើញសួរសុខទុក្ខ ម្ដាយ វីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ

ឯកឧត្ដម គួច ចំរើន  អញ្ជើញសួរសុខទុក្ខ ម្ដាយ វីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខម្ដាយ វីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ 

សូមបញ្ជាក់ផងដែរថា៖ លោកយាយ ស ណែត អាយុ៦៩ឆ្នាំ ត្រូវជាម្ដាយលោក ហ៊ាង វាសនា បម្រើការនៅអនុសេនាតូច ៤៤៤ ជាវីរៈកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី ដែលត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកមកមើលម្ដាយកំពង់មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន បាននាំមកនូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជូនដល់លោកយាយ ស ណែត នូវ ផ្លែឈើ ១កន្ត្រក, ទឹកដោះគោ ១កេស, ទឹកត្រចៀកកាំ ២យួរ និងថវិកា ១០លានរៀល ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភដល់ លោក ហ៊ាង វាសនា វីរៈកងទ័ពជួរមុខននូវថវិកា ៥លានរៀល ផងដែរ៕

Scroll to Top