តាកែវមានបេក្ខជនប្រឡងបាក់ឌុបជាប់ ៨,០៣៣នាក់ ក្នុងនោះនិទ្ទេស A មានចំនួន ៧៦នាក់

តាកែវមានបេក្ខជនប្រឡងបាក់ឌុបជាប់ ៨,០៣៣នាក់ ក្នុងនោះនិទ្ទេស A មានចំនួន ៧៦នាក់

ខេត្តតាកែវ៖ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បេក្ខជនដែលប្រឡងជាប់មានចំនួន ៨,០៣៣នាក់ ក្នុងនោះស្រី ៤,៧៣៥នាក់។ 

ក្នុងចំណោមបេក្ខជនជាប់ទាំងអស់ មានសិស្សទទួលបាន និទ្ទេស A ចំនួន ៧៦នាក់ ក្នុងនោះស្រី ៤០នាក់។ តួលេខនេះថយចុះចំនួន ១០២នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈចំនួនសិស្សស្រីនិទ្ទេស A ថយចុះ ៥៩នាក់។

លោកប្រធានមន្ទីរអប់រំបញ្ជាក់ថា ក្នុងចំណោមក្រុង-ស្រុកទាំង ១០ នៅខេត្តតាកែវ មាន ៩ក្រុង-ស្រុក ដែលមានសិស្សទទួលបាននិទ្ទេស A ខណៈ ស្រុកបូរីជលសារ គ្មានសិស្សទទួលបាននិទ្ទេស Aទេ៕

Scroll to Top