នារីវ័យក្មេងម្នាក់ ចាញ់បោកមន្ត្រីនគរបាលប៉ុស្តិ៍ អស់ទាំងប្រាក់,អស់ទាំងប្រាណ ទទូចស្នើសុំយុត្តិធម៌

នារីវ័យក្មេងម្នាក់ ចាញ់បោកមន្ត្រីនគរបាលប៉ុស្តិ៍ អស់ទាំងប្រាក់,អស់ទាំងប្រាណ ទទូចស្នើសុំយុត្តិធម៌

ខេត្តព្រៃវែង៖ នារីវ័យក្មេងម្នាក់ ព្រោះតែជឿនឹងចាញ់ការលួងលោមរបស់មន្ត្រីនគរបាលប៉ុស្តិ៍ បានបង់ទាំងប្រាក់ កាក់និងខ្លួនប្រាណ ទីបំផុតទើបដឹងថា បុរសជាមន្ត្រីនគរបាលនោះមានប្រពន្ធកូនរួចទៅហើយ។ នៅពេលដឹងរឿងនេះទើបនាងដកថយ ហើយដាក់ពាក្យបណ្ដឹង សុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលខេត្តព្រៃវែង។

យោងតាមពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ពីស្នងការនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា សំណើសុំបើកការស៊ើបអង្កេត និងចាត់វិធានការវិន័យដោយបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រី នគរបាលឈ្មោះ អន តៅសេងអ៊ាង (On Taoseng Eang) ហៅ អ៊ាង ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋ បាលឬស្សីស្រុក ខេត្តព្រៃវែង និងបក្ខពួក។

នារីរងគ្រោះបានឲ្យដឹងថា នាងមានទំនាក់ទំនងជាមួយឈ្មោះ អន តៅសេងអ៊ាង (On Taoseng Eang) ហៅ អ៊ាង នគរបាលប៉ុស្តិ៍ឬស្សីស្រុក ស្រុកពាមជរខេត្តព្រៃវែង តាមប្រព័ន្ធបណ្ដាញសង្គម។ មន្ត្រីនគរបាល ខាងលើបានបោកបញ្ឆោតផ្លូវចិត្តនាង រហូតដល់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយបុរសខាងលើនេះក៏បានសុំលុយកាក់ជារឿយៗ និងនាងនឹកគិតថាបុរសខាងលើគឺមន្ត្រីនគរបាលនៅកំលោះ ។ នៅក្នុងរយៈពេលយូរទើបដឹងថាលោកអន តៅសេងអ៊ាង (On Taoseng Eang មានប្រពន្ធកូនរួចទៅហើយ។ នៅចន្លោះនៃទំនាក់ទំនងនេះនាងអះអាងថាបានរកនូវការរំលោភបំពានលើរាងកាយ ពីសំណាក់មន្ត្រីនគរបាលខាងលើនេះផងដែរ។ 

ក្នុងនោះភស្តុតាងបានបង្ហាញឲ្យឃើញអំពីការឆាតតាមmessenger facebook សុំលុយកាក់ដើម្បីចាយវាយនិងទិញសម្ភារៈផ្សេងៗទៀតផង។ ត្រង់នេះមានន័យថា នាងបានលះបង់ខ្លួនប្រាណ និងមួយ ចំណែកទៀតបានលះបង់លុយកាក់តាមការអង្វរនិងស្នើសុំរបស់មន្ត្រីនគរបាលខាងលើ។

ពាក្យបណ្ដឹងបានឱ្យដឹងទៀតថា សកម្មភាពឈ្មោះ អន តៅសេងអ៊ាង (On Taoseng Eang) ហៅ អ៊ាង មុខងារជាមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីស្រុក ដែលនាងខ្ញុំបានរៀបរាប់ និងជម្រាបជូន ឯកឧត្តម ខាងលើ គឺជាអំពើដែល មន្ត្រីនគរបាលនេះប្រព្រឹត្តឡើង ដែលនាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងក្រមសីល ធម៌នៃវិជ្ជាជីវៈរបស់មន្ត្រីនគរបាល ដូចមានចែងនៅក្នុងប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ ៨៧៣ ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ ដោយមានហត្ថលេខា និងត្រា របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលប្រកាសនេះមានគោលដៅ កំណត់អំពីបទវិន័យនគរបាលជាតិកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ សីលធម៌ ក្រមសីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត ឧត្តមភាព កិត្តិយស និងប្រសិទ្ធភាព នៃការបំពេញការងាររបស់ មន្ត្រីនគរបាលជាតិ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលនាងខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលត្រូវបានរងគ្រោះមួយរូបផង ដែរ។ 

នាងរងគ្រោះបានសង្កត់ធ្ងន់ថា ការដែលបណ្តោយឱ្យមានអំពើនេះកើតមានឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងជាជនរងគ្រោះដូចនាងខ្ញុំ និងបន្តរក្សាទុកក្របខ័ណ្ឌមន្ត្រីនគរបាលបែបនេះនៅអង្គភាព នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលស្អាតស្អំផ្សេងៗទៀត ជាពិសេសគឺប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សង្គមតែម្តង។

ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ និងជាជនរងគ្រោះដោយសារការចាញ់បោក និងលួងលោម ពីសំណាក់មន្ត្រីនគរបាលខាងលើ ដែលមិនបានការពារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តែបែរមកបំផ្លាញ អនាគតនាងខ្ញុំជានារីរងគ្រោះទៅវិញ និងព្រមទាំងលួងលោមបោកបញ្ឆោតឱ្យនាងខ្ញុំបាញ់លុយឱ្យចាយ និងទិញ សម្ភារ:ប្រើប្រាស់ដូចជា ស្បែកជើង ខោអាវ ដោយក្លែងឋានៈថាខ្លួន និងបក្ខពួកថានៅលីវ មិនទាន់មានប្រពន្ធទេ ព្រមទាំងបង្ខិតបង្ខំឱ្យនាងខ្ញុំធ្វើសកម្មភាពមួយចំនួនដែលនាងខ្ញុំមិនបានស្ម័គ្រចិត្ត។ 

ហេតុដូច្នេះ នាងខ្ញុំស្នើសុំឯកឧត្តម មេត្តាជ្រាបនិងស្វែងនរកយុត្តិធម៌ឱ្យនាងខ្ញុំផង ដោយធ្វើការបើកការស៊ើប អង្កេត និងចាត់វិធានការវិន័យ ដោយបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីនគរបាលឈ្មោះអន តៅសេងអ៊ាង (On Taoseng Eang) ហៅ អ៊ាង ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីស្រុក,ស្រុកពាមជរ ខេត្តព្រៃវែង និងបក្ខពួក ដែលអនុវត្តផ្ទុយទៅនឹងប្រកាសស្តីពីបទវិ ន័យនគរបាលជាតិកម្ពុជាលេខ: ៨៧៣ ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ខាងលើ។

ជាមួយនោះជនរងគ្រោះក៏បានទទួលស្នើសុំឲ្យសាលាដំបូងខេត្តព្រៃវែងក៏ដូចជាឯកឧត្តមកើត រិទ្ធិឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយផ្ដល់យុត្តិធម៌ដល់នាងផង៕

 

Scroll to Top