អភិបាលស្រុកកោះញែក ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យតាមដងទន្លេស្រែពក

អភិបាលស្រុកកោះញែក ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យតាមដងទន្លេស្រែពក

ខេត្តមណ្ឌលគិរី ៖ អភិបាលសុខសច្ចលោកសី ទូច បានចំណាយពេល២ថ្ងៃ ដើម្បីល្បាតមើលសកម្មភាពនានាពាក់ព័ន្ធនិងបទល្មើសក៏ដូចជាស្ថានភាពទឹកទន្លេស្រែពក។ 

នៅថ្ងៃទី ១៤-១៥ ខែសីហា ឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់ លោក សី ទូច អភិបាលស្រុកកោះញែក បានដឹក នាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុក បានសហការចុះប្រតិបត្តិការតាមដង ទន្លេស្រែពក។

ប្រតិបត្តិការនេះមានគោលបំណងសំខាន់ៗចំនួន២ ទី១ ពិនិត្យ និងតាមដានស្ថានភាពទឹកជំនន់ ដើម្បីត្រៀមវិធានការបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើមានគ្រោះទឹកជំនន់កើតឡើង។ ទី២ ចុះពិនិត្យ និងទប់ ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអាចប៉ះពាល់ដល់ធនធានជលផល៕

Scroll to Top