លោក ប៉ែត សារ៉ាត់ និងគ្រួសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម នៅ ឌីណា និងក្រុមការងារយុវវិស្វករកម្ពុជា ដែលបានចូលរួមរំលែកទុក្ខគ្រួសារសព

លោក ប៉ែត សារ៉ាត់ និងគ្រួសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម នៅ ឌីណា និងក្រុមការងារយុវវិស្វករកម្ពុជា ដែលបានចូលរួមរំលែកទុក្ខគ្រួសារសព

ខេត្តកំពត៖ លោក ប៉ែត សារ៉ាត់ អនុប្រធានក្រុមការងារយុវវិស្វករកម្ពុជា នៃគណៈវិស្វករកម្ពុជា ព្រមទាំងភរិយា និងគ្រួសារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុត ជូនចំពោះ ឯកឧត្ដម នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា ព្រមទាំងលោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាទាំងអស់ នៃក្រុមការងារ សម្រាប់ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ ឧបាសក ប៉ែត ត្រៀក ត្រូវជាឱពុកបង្កើតរបស់លោក។

នៅក្នុងសារថ្លែងអំណរគុណ លោក ប៉ែត សារ៉ាត់ បានគូសបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខ ព្រមទាំងមនោសញ្ចេតនា អាណិតស្រឡាញ់ ការសួរសុខទុក្ខ និងពាក្យពេចន៍លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្ដមប្រធាន និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ គឺជាកម្លាំងចិត្តយ៉ាងធំធេង និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់រូបលោក និងគ្រួសារ នៅក្នុងវេលាដ៏ក្រៀមក្រំ និងជាការបាត់បង់ដ៏ធំធេងនៃអ្នកមានគុណ។

ក្នុងឱកាសប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ លោក ប៉ែត សារ៉ាត់ និងគ្រួសារ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ឯកឧត្ដម នៅ ឌីណា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវវិស្វករកម្ពុជាទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Scroll to Top