ខេត្តតាកែវ៖ យោងតាមប្រភពច្បាស់ការណ៍ពីក្រុមមន្រ្តីសាលាស្រុកអង្គរបូរីបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៦ មានទាហានស្រុកអង្គរបូរីមួយក្រុមដឹកនាំដោយលោកគឹម ហាន បានឃាត់ទូកដឹកលៀសចំនួន២គ្រឿងនៅចំនុចជិតព្រំដែនច្រកបាក់ដៃដើម្បីទាប្រាក់។
ប្រភពដដែលបានបន្តទៀតថាក្រុមលោកគឹម ហានមានតួនាទីជាមេបញ្ជាការងសឹកអង្គរបូរីតែងតែដើរធ្វើព្យុះធ្វើភ្លៀងពេញស្រុកដោយអាងខ្លូនមានលិខិតបេសកកម្មពីថ្នាក់លើដើរចាប់បង្ក្រាបដោយគ្មានឆ្លងយោបល់ លោកកង អាណាន់ ចៅហ្វាយស្រុកអង្គរបូរីឬក្រុមមន្រ្តីជំនាញណាឡើយ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦លោកគឹម ហាន បានដឹកនាំកំលាំងចុះទៅចាប់ទូកដឹកលៀសចំនួន២គ្រឿងនិងជំរិតទាប្រាក់ក្នុងមួយទូកៗចំនួន ១០០០ដុល្លាតែដោយសាម្ចាស់ទូកគ្មានលុយឱ្យ,កំលាំងលោកគឹម ហានបាននាំគ្នាអូសទូកដឹកលៀសយកមកប្រគល់ឱ្យជំនាញជលផលស្នាក់ការភ្នំបាទេព។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលលោកគឹម ហានអូសទូកដឹកលៀសដល់ស្នាក់ការជលផលខាងលើមន្រ្តីជំនាញបានធ្វើការផាកពិន័យ២០០០០០០រៀល(ពីរលានរៀល)រួចក៏ឱ្យទូកដឹកលើសចាកចេញទៅវិញ។ នៅពេលទូកដឹកលៀសចេញទៅស្រាប់តែលោកគឹម ហាន នាំកំលាំងតាមចាប់បន្តទៀតព្រោះក្រុមលោកគឹម ហានមិនទាន់បានលុយ២០០០ដុល្លារ ដូច្នេះទូកដឹកលៀសមិនអាចចាកចេញបានទេ។
បើតាមសម្តីលោក ឌី ជាអ្នកដឹកលៀសទៅប្រទេសវៀតណាមតាមច្រកបាក់ដៃបានឱ្យអ្នកយកព័ត័មានយើងដឹងថា លោកគឹម ហានពិតជាបានជំរិតទារលុយពីទូកដឹកលៀសចំនួន២គ្រឿងខាងលើមែន ដោយក្នុង១ទូកៗ១០០០ដុល្លារពិតមែន,តែលោកមិនឱ្យ,ទីបំផុតលៀសខាងលើស្អុយពេញទូកនិងបានចាក់ចូលក្នុងស្ទឹងអស់។ បច្ចុប្បន្នទូកពីរគ្រឿងរក្សាទុកនៅសាលាស្រុកអង្គរបូរី។
យោងតាមសម្ដីបុរសឈ្មោះ សង បានឱ្យដឹងថា ថ្មីៗនេះលោកគឹម ហានបានយកកាំភ្លើងខ្លីក្រវីក្រវាត់ឃាត់ទូកដឹកពងទាជំរិតរ ដោយក្នុងមួយទូក២០០០០រៀល។ លោក សង ជាអ្នកដឹកពងទាមកពីប្រទេសវៀតណាមបញ្ជាក់ថាលុយលោកមិនស្ដាយទេ,តែអ្វីដែរលោកស្ដាយគឺគ្រាន់តែលុយ២០០០០រៀលចាំបាច់អីដកកាំភ្លើងមកគំរាមរូបលោកទៅវិញ។
ពាក់ពន្ធ័ករណីខាងលើលោកគឹម ហានបានបដិសេធថាលោកមិនបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់ម្ចាស់លៀសនោះទេ៕


