អាជ្ញាធរខេត្តមណ្ឌលគិរីចុះពិនិត្យ និងបង្ក្រាបសកម្មភាពរុករករ៉ែមាសខុសច្បាប់ នៅភ្នំលូងឈូង (ក្រុមហ៊ុនឃុនយ័ន្ត) ស្ថិតក្នុងស្រុកកោះញែក

អាជ្ញាធរខេត្តមណ្ឌលគិរីចុះពិនិត្យ និងបង្ក្រាបសកម្មភាពរុករករ៉ែមាសខុសច្បាប់ នៅភ្នំលូងឈូង (ក្រុមហ៊ុនឃុនយ័ន្ត) ស្ថិតក្នុងស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថ នគរបាល មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ និងបង្ក្រាបសកម្មភាពរុករករ៉ែមាសខុសច្បាប់ នៅចំណុច ភ្នំលូងឈូង (ក្រុមហ៊ុនឃុនយ័ន្ត) ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

តាមការត្រួតពិនិត្យ ក្រុមការងារបានរកឃើញស្លាកស្នាមជីក និងរុករករ៉ែមាសជាច្រើនកន្លែង តាមបណ្តោយអូរ លូងឈូង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន ២២នាក់ ក្នុងនោះស្ត្រីម្នាក់ ដែលចូលរួមរុករករ៉ែខុសច្បាប់ ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព មុនអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកសី ទូច អភិបាលស្រុកកោះញែកមានប្រសាសន៍ថា អាជ្ញាធរបានណែនាំនិងធ្វើកិច្ចសន្យាជាមួយបងប្អូនប្រជាពលរដ្ឋដោយមិនអនុញ្ញាតឲ្យវិលត្រឡប់មកធ្វើ សកម្មភាពរុករ៉ែខុសច្បាប់ទៀតទេ។ លោកបានសង្កត់ ធ្ងន់ថា វាប៉ះពាល់ដល់ធនធានធម្មជាតិ ជាពិសេសប៉ះ ពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុន។

អាជ្ញាធរបញ្ជាក់ថា ការចុះបង្ក្រាបនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់សកម្មភាពរុករករ៉ែខុសច្បាប់ និងការពារធនធានធម្មជាតិ៕

Scroll to Top