ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង អញ្ជើញជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួល និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើការងារសន្តិសុខ សុវត្ថិភាព និងការផ្តល់ជំនួយបច្ចេកទេស ឬព័ត៌មានផ្សេងៗ ជូនដល់ជនបរទេសដែលកំពុងស្នាក់នៅ ធ្វើការ និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

fb img 1785472474946 fb img 1785472458686 fb img 1785472443037 fb img 1785472448496 fb img 1785472453870 fb img 1785472451175 fb img 1785472446029

Scroll to Top