ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលថា មិនមានការច្របាច់បញ្ចូលគ្នានៃក្រសួង ឬស្ថាប័នរដ្ឋនោះឡើយ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖
«រាជរដ្ឋាភិបាល នៅតែរក្សាគោលនយោបាយដើមដដែល គឺមិនមានការច្របាច់បញ្ចូលគ្នានៃក្រសួង ស្ថាប័នរបស់រដ្ឋនោះទេ! តែយើងមានការវិភាគមុខងារដើម្បីពង្រឹងប្រសិទ្ធភាព កែសម្រួលរចនាសម្ព័ន្ធ និងបែងចែកតួនាទីរបស់ក្រសួង-ស្ថាប័នឱ្យកាន់តែច្បាស់លាស់»។
ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នេះ ត្រូវ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ១៧ភូមិ សរុប ២៣,០៦៧ប័ណ្ណ ដែលស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល៕


