តើត្រូវស្រាវជ្រាវរកអ្នកនាំត្រីប្រាមានប្រភពពីថៃ ១៨ តោន ចូលខេត្តព្រះវិហារ ? អ្នកលួចនាំចូល និងអ្នកពាក់ព័ន្ធ គួរតែដាក់ទោសឱ្យធ្ងន់ធ្ងរ!

តើត្រូវស្រាវជ្រាវរកអ្នកនាំត្រីប្រាមានប្រភពពីថៃ ១៨ តោន ចូលខេត្តព្រះវិហារ ? អ្នកលួចនាំចូល និងអ្នកពាក់ព័ន្ធ គួរតែដាក់ទោសឱ្យធ្ងន់ធ្ងរ!

ខេត្តព្រះវិហារ៖ ដើម្បីកុំឲ្យរឿងដដែលៗកើតឡើងតើអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការក្តៅស្របច្បាប់ដើម្បីបង្ក្រាបជនដែលលួចនាំផលិតផល របស់ប្រទេសថៃចូលកម្ពុជាដែរឬទេ? នោះគឺវាគ្រាន់តែជាការអនុវត្តច្បាប់ឲ្យពេញលេញស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចប្រធានព្រឹទ្ធសភាតែប៉ុណ្ណោះ។

លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ត្រីប្រា ១៨តោនដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ។ ត្រីទាំងនោះមានប្រភពមកពីថៃ ឆ្លងកាត់ប្រទេសឡាវ ហើយចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ។

គួរបញ្ជាក់ថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គ នាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំចូលត្រីប្រានៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្ត ព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខរតនគិរី 3A-9055 ដែលមានត្រីប្រាចំនួន១៨តោន ក្នុងពេលជាមួយគ្នានោះ ជនសង្ស័យ២នាក់បានរត់គេចខ្លួនចូលព្រៃ៕

img 20260728 142831 695 img 20260728 142831 995 img 20260728 142832 000 img 20260728 142831 828

Scroll to Top