ជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជលផល ១ករណី ក្នុងស្រុកកងមាស ដកហូត និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន

ជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជលផល ១ករណី ក្នុងស្រុកកងមាស ដកហូត និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដឹកនាំដោយខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកកងមាស។

លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិបត្តិការល្បាតតាមដងទន្លេមេគង្គខាងលើ ក្រុមការងារបានប្រទះឃើញ រួចបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖

ឧបករណ៍លូស្បៃមុង ចំនួន ១១មាត់

របាំងស្បៃមុង ប្រវែង ២១០ម៉ែត្រ

បង្គោលចម្រឹង ចំនួន ១២០ដើម

ជាមួយគ្នានោះដែរ មន្ត្រីជំនាញក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៦គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញផងដែរ ដើម្បីថែរក្សានិរន្តរភាពពូជត្រី នៅក្នុងរដូវហាមឃាត់នេះ៕

img 20260729 080354 340 img 20260729 080354 534 img 20260729 080353 898 img 20260729 080354 219 img 20260729 080353 999 img 20260729 080354 248 img 20260729 080354 533 img 20260729 080354 728 img 20260729 080354 309

Scroll to Top