លោក ចាន់ តារា អមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកល្វាឯម ព្រមទាំងអំពាវនាវឱ្យពលរដ្ឋរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម

លោក ចាន់ តារា អមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកល្វាឯម ព្រមទាំងអំពាវនាវឱ្យពលរដ្ឋរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម

(កណ្ដាល)៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក-លោកស្រីអភិបាលរង និងមន្ត្រីពាក់ព័ន្ធ បានអមដំណើរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទូទៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកល្វាឯម ស្ថិតក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម គង់ វិបុល ក៏បាននាំយកថវិកាឧបត្ថម្ភប្រគល់ជូនអ្នកជំងឺគ្រប់ៗគ្នា ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលព្យាបាល ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខ ពាក្យជួនពរ និងការលើកទឹកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារ ឱ្យខិតខំថែរក្សាសុខភាពដើម្បីឆាប់បានជាសះស្បើយ ត្រឡប់ទៅជួបជុំគ្រួសារវិញ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺគ្រុនឈាម ដោយអនុវត្តវិធានការអនាម័យរួមមាន៖

លុបបំបាត់ជម្រកមូសខ្លា៖ រក្សាអនាម័យជុំវិញលំនៅឋាន ចាក់ចោលនូវទឹកដក់ក្នុងសម្ភារចាស់ៗ ឬសំបកកង់ឡាន-ម៉ូតូ។

គ្រប់គ្រងប្រភពទឹកប្រើប្រាស់៖ គ្របដណ្តប់ពាង ធុង ឬអាងស្តុកទឹកឱ្យបានជិត និងផ្លាស់ប្តូរទឹកជាប្រចាំ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានផ្តាំផ្ញើបន្ថែមថា ប្រសិនបើសមាជិកគ្រួសារមានអាការក្តៅខ្លួនខ្លាំងខុសធម្មតា ឈឺក្បាល ឬមានរោគសញ្ញាសង្ស័យថាឆ្លងជំងឺគ្រុនឈាម ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងទទួលការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។ ដាច់ខាតមិនត្រូវពន្យារពេល ឬទិញថ្នាំលេបព្យាបាលដោយខ្លួនឯងឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕

img 20260726 165947 496 img 20260726 165951 095 img 20260726 131514 452 1024x768 img 20260726 131514 319 1024x768 img 20260726 131514 569 1024x768 img 20260726 131514 525 1024x768 img 20260726 131520 497 1024x768 img 20260726 131520 845 1024x685 img 20260726 131513 852 1024x682

Scroll to Top