អាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀន ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀន ៣៨កញ្ចប់

អាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀន ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀន ៣៨កញ្ចប់

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងស្រុកព្រៃកប្បាស ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតថ្នាំញៀនចំនួន ៣៨កញ្ចប់ រួមជាមួយវត្ថុតាងពាក់ព័ន្ធជាច្រើន។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្រុកព្រៃកប្បាស ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបនៅ ២ទីតាំង គឺនៅលើខ្នងប្រឡាយខាងលិចភូមិជុំរុំ ឃុំព្រៃផ្ដៅ និងនៅផ្លូវលំខាងកើតវត្តចំណោម ភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺឈ្មោះ វិត ពៅ អាយុ ២០ឆ្នាំ និងឈ្មោះ ហៃ គឹមហុង អាយុ ២៧ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣៨កញ្ចប់ ទម្ងន់សរុប ១៨.៧៨ក្រាម (ថ្លឹងទាំងសំបកថង់) ទូរស័ព្ទដៃ ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

img 20260722 143640 438 img 20260722 143641 223 img 20260722 143640 962 img 20260722 143640 621

Scroll to Top