រំដោះជីវិតកូនត្រីចម្រុះ ៥គីឡូក្រាម! សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បង្ក្រាបបទល្មើសស្បៃមុងប្រវែង៤៥០ម៉ែត្រ នៅស្រុកស្ទឹងត្រង់

រំដោះជីវិតកូនត្រីចម្រុះ ៥គីឡូក្រាម! សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បង្ក្រាបបទល្មើសស្បៃមុងប្រវែង៤៥០ម៉ែត្រ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ ដើម្បីការពារប្រភពធនធានជលផល និងពូជត្រីធម្មជាតិឲ្យបានគង់វង្ស មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើឧបករណ៍នេសាទខុសច្បាប់ប្រភេទ «ស្បៃមុង» ដែលជាឧបករណ៍បំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ប្រតិបត្តិការចម្រុះរវាងមន្ត្រីជលផល អាជ្ញាធរមូលដ្ឋាន នគរបាល និងសហគមន៍នេសាទ បានធ្វើការបង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍លូស្បៃមុង ១៥មាត់, របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ និងបង្គោល ២២៥ដើម។

ចំណុចគួរឲ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ឲ្យមានសេរីភាពត្រឡប់ទៅរស់នៅក្នុងបឹងធម្មជាតិវិញ ដើម្បីទុកឲ្យពួកវាអាចធំធាត់ និងបន្តពូជសម្រាប់រដូវពងកូននេះ៕

img 20260722 092403 559 img 20260722 092403 720 img 20260722 092403 846 img 20260722 092404 524

Scroll to Top