ស្មានតែគូបដិបក្ខ! ជនសង្ស័យយកកណ្ដៀវគប់មុតជាប់ខ្នងស្ត្រីម្នាក់ ខណៈជិះម៉ូតូសុខៗលើផ្លូវលំ

ស្មានតែគូបដិបក្ខ! ជនសង្ស័យយកកណ្ដៀវគប់មុតជាប់ខ្នងស្ត្រីម្នាក់ ខណៈជិះម៉ូតូសុខៗលើផ្លូវលំ

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

យោងតាមរបាយការណ៍ផ្លូវការពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២:២០ នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ រួមមាន ឈ្មោះ រស់ រិទ្ធី (ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបរ) និងឈ្មោះ វ៉ាន ចាន់សល់ (ភេទស្រី អាយុ ២១ឆ្នាំ ជាអ្នកជិះខាងក្រោយ) បានធ្វើដំណើរតាមម៉ូតូត្រឡប់មកពីហូបបង្អែមនៅឃុំត្រើយស្លា ដើម្បីត្រឡប់ទៅផ្ទះវិញ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យពីរនាក់ដែលកំពុងជិះម៉ូតូស្វែងរកក្រុមយុវជនមួយក្រុមទៀតដែលមានជម្លោះជាមួយខ្លួន។ ដោយមានការយល់ច្រឡំ និងស្មានថាម៉ូតូជនរងគ្រោះជាក្រុមគូបដិបក្ខ ជនសង្ស័យឈ្មោះ ថុល កន បានប្រើប្រាស់កណ្ដៀវគប់សំដៅទៅលើជនរងគ្រោះ បណ្ដាលឱ្យត្រូវ និងមុតជាប់ខ្នងជនរងគ្រោះឈ្មោះ វ៉ាន ចាន់សល់ រងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានប្រញាប់ប្រញាល់ទៅប្រាប់ក្រុមគ្រួសារ និងប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

លទ្ធផលនៃការស្រាវជ្រាវ និងចំណាត់ការច្បាប់

អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ឈ្មោះ ថុល កន (ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា)។ តាមការពិនិត្យទឹកនោម សមត្ថកិច្ចរកឃើញថាជនរូបនេះមានសារធាតុញៀន (+) នៅក្នុងខ្លួនផងដែរ។

ដោយឡែក បក្សពួកម្នាក់ទៀតឈ្មោះ វ៉ាន្នី សុឺ (ភេទប្រុស អាយុ ២៦ឆ្នាំ) បានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

fb img 1784622407554 fb img 1784622412517 fb img 1784622404169 fb img 1784622400679

Scroll to Top