លោក ភី ឆុន អធិការនគរបាលស្រុកសំរោង ត្រូវបានពលរដ្ឋអំពាវនាវឱ្យចុះពិនិត្យទីតាំងសង្ស័យមានការបើកល្បែងស៊ីសង ដើម្បីពង្រឹង «គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព»

លោក ភី ឆុន អធិការនគរបាលស្រុកសំរោង ត្រូវបានពលរដ្ឋអំពាវនាវឱ្យចុះពិនិត្យទីតាំងសង្ស័យមានការបើកល្បែងស៊ីសង ដើម្បីពង្រឹង «គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព»

ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកុកដេក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងសន្តិសុខសហគមន៍ ដោយសារការសង្ស័យថាមានវត្តមានទីតាំងបើកល្បែងស៊ីសង (ជល់មាន់) ក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ពួកគាត់បានគោរពស្នើសុំដល់អាជ្ញាធរដែនដី ជាពិសេសលោក ភី ឆុន អធិការនគរបាលស្រុកសំរោង និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរវៀង មេត្តាចុះពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ទីតាំងដែលសង្ស័យថាមានការលួចលាក់លេងល្បែងស៊ីសងនេះ បានទាក់ទាញមនុស្សពីក្រៅតំបន់ឱ្យមកជួបជុំគ្នា ដែលអាចជាហានិភ័យបង្កឱ្យមានបញ្ហាអសន្តិសុខ ដូចជាចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនឹងការសម្តែងក្តីបារម្ភ ពួកគាត់ក៏បានរំលឹកផងដែរអំពីសារៈសំខាន់នៃ «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះចំណុចស្នូលរួមមាន៖

ការធានាឱ្យគ្មានបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ការរក្សាសណ្តាប់ធ្នាប់សាធារណៈល្អ និងការបង្ការអំពើហិង្សាក្នុងគ្រួសារ។

ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុងភូមិកុកដេក មានជំនឿយ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវរបស់លោកអធិការស្រុកសំរោង និងអាជ្ញាធរពាក់ព័ន្ធ ថានឹងឆ្លើយតបចំពោះក្តីកង្វល់របស់ពលរដ្ឋបានទាន់ពេលវេលា តាមរយៈការដាក់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ ដើម្បីការពារភាពសុខសាន្ត និងផ្តល់សេចក្តីកក់ក្តៅជូនសហគមន៍។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុកសំរោង ឬអាជ្ញាធរឃុំរវៀងបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ អង្គភាពយើងខ្ញុំស្វាគមន៍ជានិច្ចចំពោះការបកស្រាយ ឬការផ្តល់ព័ត៌មានបន្ថែមពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ពេល ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន ភាពគ្រប់ជ្រុងជ្រោយ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ៕

img 20260720 113129 924 img 20260720 113130 038 img 20260720 113130 042 img 20260720 113130 591 img 20260720 113130 237

Scroll to Top