លោក ហេង វុទ្ធី នាំយកទៀនវស្សាប្រគេនព្រះសង្ឃ និងប្រគល់ផ្ទះ១ខ្នងជូនពលរដ្ឋខ្វះខាតនៅស្រុកស្ទឹងត្រង់

លោក ហេង វុទ្ធី នាំយកទៀនវស្សាប្រគេនព្រះសង្ឃ និងប្រគល់ផ្ទះ១ខ្នងជូនពលរដ្ឋខ្វះខាតនៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ លោក ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងសហការី នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ បាននាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តគីរីចារាម (ហៅវត្តភ្នំចារ) ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅក្នុងពិធីបែបសាសនានោះ លោក ហេង វុទ្ធី និងភរិយា បានប្រគេនទៀនវស្សា ស្លាដក បច្ច័យ និងទេយ្យវត្ថុដល់ព្រះសង្ឃ ព្រមទាំងបានជូនថវិកាមួយចំនួនដល់អាចារ្យ យាយជី ប្រជាការពារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។

បន្ទាប់ពីកម្មវិធីបុណ្យ ក្រុមការងារក៏បានបន្តដំណើរទៅជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន ១ខ្នង ដែលបានសាងសង់រួចរាល់ជាស្ថាពរ ជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រមួយគ្រួសារនៅក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕

fb img 1784466076034 fb img 1784466073610 fb img 1784466054868 fb img 1784466045251 fb img 1784466029515 fb img 1784466032264 fb img 1784466041692 fb img 1784466037909 fb img 1784466019297 fb img 1784466015909 fb img 1784466012422 fb img 1784466009722 fb img 1784466004374 fb img 1784465997711 fb img 1784465993803 fb img 1784465990900 fb img 1784466056305 fb img 1784466062443 fb img 1784466067287

Scroll to Top