សមាគមយុវជនពន្លឺព្រះចន្ទ នាំក្តីសង្ឃឹមដល់សិស្សក្រីក្រ២គ្រួសារនៅតាកែវ ផ្តល់កង់ ស្បៀង និងថវិកាជួយសម្រាលជីវភាព

សមាគមយុវជនពន្លឺព្រះចន្ទ នាំក្តីសង្ឃឹមដល់សិស្សក្រីក្រ២គ្រួសារនៅតាកែវ ផ្តល់កង់ ស្បៀង និងថវិកាជួយសម្រាលជីវភាព

តាកែវ៖ ដើម្បីចូលរួមលើកកម្ពស់ការសិក្សារបស់កុមារក្នុងគ្រួសារខ្វះខាត និងចែករំលែកការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សមាគមយុវជនពន្លឺព្រះចន្ទ ដឹកនាំដោយ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសមាគម បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនសិស្សក្រីក្រចំនួន២គ្រួសារ ដែលកំពុងជួបការលំបាក នៅភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមការងារសប្បុរសធម៌ រួមមាន លោក ណុប សុផាត លោក មន បុត្រ លោក មួង ភារ័ត្ន ព្រមទាំងលោក អ៊ុន រី នាយកសាលាបឋមសិក្សាត្រសក់ផ្អែម និងលោកមេភូមិត្រពាំងលាក់។

សិស្សទី១ ឈ្មោះ ចាំង ចិន្តា ភេទស្រី រៀនថ្នាក់ទី៤ (ក) បានទទួលអំណោយរួមមាន កង់១គ្រឿង អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៤០,០០០រៀល។ សិស្សរូបនេះរស់នៅភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ដោយឡែក សិស្សទី២ ឈ្មោះ ទន់ ចាន់រស្មី ភេទស្រី រៀនថ្នាក់ទី១ (ក) ជាកុមារកំព្រាឪពុកម្ដាយ និងមានបងប្អូន៣នាក់ រស់នៅជាមួយម្ដាយអ៊ុំ។ សិស្សរូបនេះទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៦០,០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ស៊ីថា បានមានប្រសាសន៍ថា ទោះបីសមាគមមិនមានធនធានច្រើនក៏ដោយ ប៉ុន្តែតែងប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ និងបន្តចែករំលែកក្តីស្រឡាញ់ ជួយឧបត្ថម្ភដល់កុមារ និងប្រជាពលរដ្ឋដែលជួបការលំបាក តាមលទ្ធភាពជាបន្តបន្ទាប់។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក និងសមាជិកាទាំងអស់ ដែលបានចូលរួមឧបត្ថម្ភទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដើម្បីធ្វើឱ្យសកម្មភាពមនុស្សធម៌នេះអាចបន្តប្រព្រឹត្តទៅដោយជោគជ័យ។

ការផ្តល់អំណោយនាពេលនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់គ្រួសារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ក្តីសង្ឃឹម លើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តការសិក្សា និងឆ្លុះបញ្ចាំងពីស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក៕

img 20260719 174609 090 img 20260719 174608 422 img 20260719 174608 981 img 20260719 174608 836 img 20260719 174608 858 img 20260719 174608 987 img 20260719 174608 659 img 20260719 174608 709 img 20260719 174608 740 img 20260719 174608 344

Scroll to Top