ឯកឧត្តមអ៊ុន ចាន់ដា ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម

ឯកឧត្តមអ៊ុន ចាន់ដា ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី18 ខែមិថុនា ឆ្នាំ 2026 នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ថា ភ្លាមៗ បន្ទាប់ពីដំណើរសុំកិច្ចអន្តរាគមន៍ពីសំណាក់ក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយម និងបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) រហូតមកពេលនេះសម្រេច រួចរាល់១០០ភាគរយ។

គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ៕

img 20260618 132539 614 img 20260618 132539 877 img 20260618 132539 698 img 20260618 132540 180 img 20260618 132540 033 img 20260618 132540 125 img 20260618 132540 393 img 20260618 132540 154 img 20260618 132540 139 img 20260618 132539 851

Scroll to Top