ខេត្តតាកែវ៖បើទោះជាមានភាពចម្រោងចម្រាស់ផ្អើលពេញស្រុកសំរោង លើករណីលក់ទិញដីចំណីផ្លូវសង់សំណង់រឹងមាំយ៉ាងណាក៏ដោយ ក៏លោកកៅ វគ្គស៊ែលនៅមិនទាន់មានចំណាត់ការ ឬដំណោះស្រាយជូនពលរដ្ឋនោះទេ បានត្រឹមតែខំមិនតាមបណ្ដាញសង្គមអោយមហាជនមើលតែប៉ុណ្នោះ។
គួរំលឹកថា៖ស្ដ្រីឈ្មោះម៉ោ សុភក្រ័ រស់នៅភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានចោទលោកឃី ខ្នា មេភូមិក្រាំងឡង ជាអ្នកចូលរួមលក់ដីចំណីផ្លូវដើម្បីសាងសង់សំណង់រឹងមាំ បិតផ្លូវចូលដីកម្មសិទ្ធរបស់លោកស្រី។
តាមការអះអាងពីស្រ្តីខាងលើបានអោយដឹងថានៅចុងឆ្នាំ២០២៥ មានការឃុបឃិតគ្នាលក់ដីចំណីផ្លូវដោយមានការដឹងឮពីសំណាក់លោកឃី ខ្នា មេភូមិក្រាំងឡង ហើយនៅដើមឆ្នាំ២០២៦នេះ អ្នកទិញដីចំណីផ្លូវបានសាងសង់សំណង់រឹងមាំ តែត្រូវបានលោកស្រីប្ដឹងទៅអាជ្ញាធរឃុំស្រុក តែក្រុមអាជ្ញាធរមិនបានដោះស្រាយនោះទេ រហូតសំណង់ខាងលើសង់រួចរាល់ទើបខាងមេឃុំជើងគួន ហៅទៅសម្របសម្រួលតែអ្វីៗហួសពេលអស់ទៅហើយ។
ស្រ្តីដដែលបានបញ្ជាក់ទៀតថា អ្នកទិញដីចំណីផ្លូវឈ្មោះឌិន ជីវ័ន្ត បិតផ្លូវចូលដីលោកស្រី ដែលមានប្លង់កម្មសិទ្ធស្របច្បាប់ និងបានសង់សំណង់រឹងមាំ ដោយមិនមានអាជ្ញាធរណាចេញមុខ ដោះស្រាយអោយលោកស្រីនោះទេ ទោះលោកស្រីបានប្ដឹងទៅសាលាស្រុកក៏ដោយ។
ពាក់ពន្ធ័ករណីខាងលើលោកស៊ីវ ប៉េងគី មេឃុំជើងគួនបានអោយដឹងថា សំណង់ខាងលើពិតជាខុសច្បាប់មែនតែលោកគ្មានលទ្ធភាពហាមឃាត់ឡើយ តែចំពោះការទិញលក់ដីចំណីផ្លូវខាងលើ វាជាការត្រូវរ៉ូវគ្នារវាងអ្នកលក់និងអ្នកទិញ ចំពោះផ្លូវច្បាប់អ្នកលក់និងអ្នកទិញគឺប្រឈមផ្លូវច្បាប់ដូចគ្នា ចំណែកមេភូមិក្រាំងឡងដឹងឮឬក៏បានចូលរួមលក់ទិញ សូមអោយច្បាប់អនុវត្តតាមនីតិវិធីចុះ៕


