លោកហង្ស វិច្ឆិការាស្សី ចៅហ្វាយរងស្រុក បង្ខំឲ្យអ្នកវិនិយោគផ្សារអង្គរបូរីបង់លុយ១លានរៀលក្នុង១ខែ

លោកហង្ស វិច្ឆិការាស្សី ចៅហ្វាយរងស្រុក បង្ខំឲ្យអ្នកវិនិយោគផ្សារអង្គរបូរីបង់លុយ១លានរៀលក្នុង១ខែ

ខេត្តតាកែវ ៖ ពិតជាហួសហេតុខ្លាំងណាស់ដែលលោកហង្ស វិច្ឆិការាស្សី ចៅហ្វាយរងស្រុកអង្គរបូរី ហ៊ានបង្ខំឱ្យលោកស្រីប្រាក់ ចាន់ណា ប្រធានវិយោគភាស៊ីផ្សារអង្គរបូរីបង់លុយប្រចាំខែ១លានរៀលលក្នុង១ខែបើមិនបង់ លុយឱ្យលោកទេ,លោកនឹងដកអាជ្ញាប័ណ្ណចេញ។

តាមសម្តីលោកស្រីប្រាក់ ចាន់ណាបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកហង្ស វិច្ឆិការាស្សីបានហៅលោកស្រីទៅជួបនៅសាលាស្រុក ដោយបង្ខំឱ្យលោកស្រី បង់លុយ១លានរៀលក្នុង១ខែ តែលោកស្រីមិនព្រមព្រោះមិនដឹងថា បង់លុយថ្លៃស្អី តែបើរដ្ឋតម្រូវឱ្យលោកស្រី បង់មានលិខិតស្នាមត្រឹមត្រូវលោកស្រីនិងអនុវត្តតាម។

លោកស្រីបានបញ្ជាក់ទៀតថា ប្រហែលលោកចៅហ្វាយរងស្រុក ទារលុយពីលោកស្រី មិនបានកាលពីថ្ងៃទី២ ខែបមិថុនា ឆ្នាំ២០២៦ ករណីមានពលរដ្ឋម្នាក់សង់ផ្ទះរំលោភលើដីរដ្ឋធ្វើឱ្យ ប៉ះពាល់ដីតូបពលរដ្ឋ ៨គ្រួសារហើយលោកហង្ស វិច្ឆិការាស្សី បានហៅពួកគាត់ទៅដោះស្រាយ ក្នុងនាមលោកស្រីជាប្រធានវិនិយោគបានទៅចូលរួម តែត្រូវបានលោកចៅហ្វាយរងស្រុករូបនេះស្រែកសម្លុតឲ្យលោកស្រី ចេញក្រៅមិនឲ្យចូលរួមស្ដាប់កាដោះស្រាយរបស់អាជ្ញាធរនោះទេ។

លោកស្រីប្រាក់ ចាន់ណា បន្តទៀតថា លោកចៅហ្វាយរងស្រុកបានបោះពាក្យសម្តីទៀតថា កាលដែលលោកនៅធ្វើជាចៅហ្វាយរងស្រុកបាទី ថៅកែផ្សាគេបង់លុយឱ្យលោកក្នុង១ខែ១លានរៀល តាមផ្សារនិមួយៗ។

ពាក់ពន្ធ័ករណីខាងលើលោកហង្ស វិច្ឆិការាស្សីចៅហ្វាយរងស្រុកអង្គរបូរីបានឲ្យដឹងថា លោកមិនដែលស្គាល់ប្រធានវិនិយោគផ្សារអង្គរបូរីនោះទេ ហើយរឿងទារលុយ ១លានរៀលលោកមិនបានដឹងទេ។ ចំណែករឿងសម្រប សម្រួលកាលពីថ្ងៃទី២លោកពិតជា មិនឱ្យអ្នកវិនិយោគផ្សាងចូលរួមមែន ព្រោះមិនមែនជារឿងរបស់អ្នកវិនិយោគនោះទេ។ 

ចំណែកលោកកង អាណាន់ចៅហ្វាយស្រុកអង្គរបូរីបានឱ្យដឹងថា លោកមិនបានដឹងរឿងលោកចៅហ្វាយរងស្រុករបស់លោកទៅទាលុយពីអ្នកវិនិយោគផ្សារក្នុង១ ខែ១លានរៀលនោះទេ,តែលោក នឹងហៅលោកហង្ស វិច្ឆិការាស្សី មកសាកសួរតើពិតដូចការលើកឡើងរបស់អ្នកវិនិយោគផ្សារដែរឬទេ? បើពិតមែនលោកនឹងមានវិធានការ៕

 

img 20260603 110758 562 img 20260603 110304 303 img 20260603 110255 629 img 20260603 110245 635 img 20260603 110245 159 img 20260603 110245 294 img 20260603 110245 865

Scroll to Top