ខេត្តតាកែវ ៖ រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀតបាននាំយកអំណោយមនុស្សធម៌ មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ លោក ម៉ៅ ស៊ីថា បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ព្រមទាំងបង្ហាញពីសាមគ្គីភាព និងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការជួយគ្នាក្នុងគ្រាលំបាក។
សូមបញ្ជាក់ដែរថា សប្បុរសជនដែលបានចូលរួមចែកអំណោយនាឳកាសនេះដែរមាន៖ លោក គោរម្យ ដាឡា, លោក ណុប សុផាត ,លោកស្រី សុត សុជាតា, លោក សៀង សង ,កញ្ញា ទិត្យ ស្រីវី
លោក សុត ពិសិដ្ឋ ,លោក ព្រហ្ម ប៊ុនសទ្ធា និង លោក មួង ភារត្ន័ និងសប្បុរសជនជាច្រើនរូបទៀត ជាពិសេសមានការចូលរួមពីអាជ្ញាធរភូមិឃុំផងដែរ។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ២៥ គីឡូក្រាម មីជាតិ ១ កេះ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្ករស ១ គីឡូក្រាម អំបិល ១ គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ច្រាសដុសធ្មេញ ៦ ដើម ថ្នាំដុសធ្មេញ ១ ប្រអប់ ប្រេងកូឡា១ដប និងថវិកា ៤០,០០០ រៀល។
អំណោយទាំងនេះ មានគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត ឱ្យអាចបន្តរស់នៅដោយមានសុខុមាលភាពល្អប្រសើរឡើង៕


