លោក ឌឹម គឹមសាននិងលោក នួន សុធា ចុះជួបសាកសួរប្រជាពលរដ្ឋផ្ទាល់នៅ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ដែលមានបញ្ហាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាកូ (DAKO)

លោក ឌឹម គឹមសាននិងលោក នួន សុធា ចុះជួបសាកសួរប្រជាពលរដ្ឋផ្ទាល់នៅ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ដែលមានបញ្ហាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាកូ (DAKO)

ខេត្តតាកែវ៖ បន្ទាប់ពីគេហទំព័រពេញចិត្តមេឌាផ្សព្វ ផ្សាយអំពីករណីស្ត្រីក្រីក្រទន់ខ្សោយម្នាក់បង់ប្រាក់ឲ្យស្ថាប័នធនាគារមួយរួចរាល់ហើយ ប៉ុន្តែខាងធនាគារមិនប្រគល់ប្លង់ដីឲ្យវិញនោះ នៅព្រឹកថ្ងៃសៅរ៍ ០១រោចខែពិសាខ ឆ្នាំមីម អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវដឹកនាំដោយលោកឌឹម គឹមសាន បានចុះស្រាវជ្រាវសួរនាំប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។

លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ សហការជាមួយ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ បានចុះជួបសាកសួរប្រជាពលរដ្ឋផ្ទាល់នៅ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ 

ការសាកសួរនេះ ធ្វើឡើងដើម្បីដោះស្រាយបញ្ហាករណីវិវាទរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាកូ (DAKO) និងអតិថិជន ដែលបានបង្កការកកស្ទះ ដោយសារពលរដ្ឋបានបង់ប្រាក់សងត្រឡប់ទៅគ្រឹះស្ថានអស់ហើយ ប៉ុន្តែខាងគ្រឹះស្ថាន មិនទាន់បានប្រគល់ប្លង់ដី ជូនម្ចាស់ដើមវិញតាមការកំណត់។

យ៉ាងណាក៏ដោយមិនទាន់មានលទ្ធផលនៅឡើយទេពីព្រោះ បើតាមខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាកូ (DAKO)ប្រាប់អង្គភាពពេញចិត្តមេឌាកាលពីប៉ុន្មានថ្ងៃមុនថានឹងត្រូវជួបពិភាក្សាដោះស្រាយគ្នាទៀតនៅសប្តាហ៍ក្រោយ៕

img 20260502 162211 206 img 20260502 162210 419 img 20260502 162211 012 img 20260502 162210 637

Scroll to Top