កម្លាំងអាវុធហត្ថខេត្តតាកែវ ល្បាតរក្សាសន្តិសុខយ៉ាងតឹងរឹង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ខណៈភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ចូលរួម “តាកែវសង្ក្រាន្ត ២០២៦”

កម្លាំងអាវុធហត្ថខេត្តតាកែវ ល្បាតរក្សាសន្តិសុខយ៉ាងតឹងរឹង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ខណៈភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ចូលរួម “តាកែវសង្ក្រាន្ត ២០២៦”

ខេត្តតាកែវ៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សេងមហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះល្បាតយ៉ាងសកម្មជាប្រចាំទាំងថ្ងៃ និងយប់ ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ប្រតិបត្តិការល្បាតនេះ ត្រូវបានអនុវត្តនៅតាមគោលដៅសំខាន់ៗ រួមមាន ទីប្រជុំជន វត្តអារាម តំបន់លេងល្បែងប្រជាប្រិយខ្មែរ និងតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងខេត្ត ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តជូនភ្ញៀវទេសចរ ក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។

សកម្មភាពការពារសន្តិសុខយ៉ាងតឹងរឹង និងការរៀបចំល្អប្រសើរនេះ បានរួមចំណែកធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការ ក្នុងព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» រយៈពេល ៣ថ្ងៃនេះ មានភ្ញៀវទេសចរចូលរួមកម្សាន្តសរុបប្រមាណជាង ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៣១៦នាក់ ដែលបង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍លើវិស័យទេសចរណ៍ក្នុងខេត្តតាកែវ៕

img 20260418 185037 974 img 20260418 185038 574 img 20260418 185038 515 img 20260418 185038 196 img 20260418 185044 702 img 20260418 185044 801 img 20260418 185045 489 img 20260418 185045 140 img 20260418 185044 697 img 20260418 185045 598 img 20260418 185045 443 img 20260418 185044 698 img 20260418 185045 237 img 20260418 185051 764 img 20260418 185051 537 img 20260418 185052 123

Scroll to Top